ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយចិន ប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិន-កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ ទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការគំរាមកំហែង របស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវ ការអនុវត្តខុសរបស់ខ្លួន នេះជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ម្សិលមិញនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ អំពីការងារដោយបង្ខំរបស់...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បានខិតខំយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកកម្មករចុងក្រោយដែលជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹក បន្ទាប់ពីបានទាញក្រុមដែលនៅរស់រានមានជីវិត ខណៈដែលអាជ្ញាធរបានប្តេជ្ញាបង្ក្រាបប្រតិបត្តិការខុសច្បាប់ដែលបានកើនឡើងជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃរ៉ែ ។ ក្រុមមនុស្ស២១នាក់ត្រូវបានជាប់គាំងនៅគ្រាដែលអណ្តូងរ៉ែ បានជន់លិចកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុង Xiaoyi ក្នុងខេត្ត Shanxi ដែលផលិតធ្យូងថ្ម ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំមួយ។...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយឃើញកម្ពុជា សម្រេចបានការរក្សាសន្តិភាព អស់រយៈពេលយូរអង្វែង ជាពិសេស ក្លាយជាប្រទេសមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុត ក្នុងតំបន់អាស៊ី។ ក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា នៅសល់ ៤៨ថ្ងៃទៀត រដ្ឋធានីប៉េកាំងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងា ហើយព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយ ក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា រារាំងការទូត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែដាក់សម្ពាធលើ ក្រុមហ៊ុនគ្រឿងបន្លាស់ឡាន ខ្នាតយក្សអាល្លឺម៉ង Continental ឲ្យឈប់ប្រើប្រាស់គ្រឿងផ្សំ ដែលផលិតនៅក្នុងប្រទេសលីទុយអានី ស្របពេលមានជម្លោះរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ សមុទ្របាល់ទិកមួយនេះ ជុំវិញរឿងតៃវ៉ាន់។ ការផ្តោតគោលដៅលើក្រុមហ៊ុន នេះ គឺជាឧទាហរណ៍មួយពី ប្រការដែលជម្លោះការទូត រវាងចិននិងលីទុយអានី កំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក្នុងយុគសម័យនៃ សង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលដល់ឧស្សាហកម្ម...
បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។ ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។ លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការសាមគ្គីរួមគ្នា ស្របពេលដែលមាន ភាពតានតឹងកើនឡើង ជាមួយសហដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច របស់អាមេរិក។ តាមសេចក្តីរាយការណ៍ លោក ស៊ី ជីនពីង បានគាំទ្រដល់ការទាមទាររបស់លោក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានសម្តែងការព្រួយបារម្ភ អំពីគោលនយោបាយសេដ្ឋកិច្ច “បង្ខិតបង្ខំ” របស់ប្រទេសចិន នៅក្នុងអ្វីដែលអ្នករិះគន់ហៅថា “អន្ទាក់បំណុល” ការទូតចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ រដ្ឋមន្ត្រីក៏បានពិភាក្សាអំពី “ស្ថានភាពនៅហុងកុង និងស៊ីនជាំង” ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពី ការរំលោភសិទ្ធិមនុស្ស និង “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”...