ប៉េកាំង៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនសម្រាប់សមយុទ្ធយោធា ដែលបានធ្វើឡើងនៅចុងសប្តាហ៍ នៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំ រវាងមេដឹកនាំកោះលោកស្រី Tsai Ing-wen និងប្រធានសភាតំណាងសហរដ្ឋអាមេរិកលោក Kevin McCarthy ។ ជាផ្នែកមួយនៃសមយុទ្ធដែនអាកាស និងសមុទ្ររយៈពេលបីថ្ងៃជុំវិញកោះ ដែលបានបញ្ចប់នៅថ្ងៃដដែលនោះ យោធាចិន បានធ្វើការវាយប្រហារក្លែងធ្វើមួយចំនួន ប្រឆាំងនឹងគោលដៅសំខាន់ៗនៅតៃវ៉ាន់ និងដែនទឹកជុំវិញរបស់នោះ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មិនមែនជាប្រភពនៃ “អន្ទាក់បំណុល” របស់ប្រទេសអាហ្រ្វិកនោះទេ ប៉ុន្តែជាដៃគូ ដើម្បីជួយពួកគេ និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀតឱ្យរួចផុតពី “អន្ទាក់នៃភាពក្រីក្រ”។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ មួយកម្រិតប្រឆាំងនឹងប្រទេសចិន ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ទាក់ទងនឹងបញ្ហាបំណុលរបស់អាហ្វ្រិក។ លោក...
ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ដែលរួមមាន ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿង រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហនិងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍ គំរូពណ៌បៃតងនិងកាបូនទាប។ ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធា រយៈពេល៣ថ្ងៃ នៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់ គិតចាប់ពីថ្ងៃសៅរ៍។ ប្រភពដដែលបានបន្តទៀតថា សមយុទ្ធយោធាដែលធ្វើឡើងត្រឹមតែ រយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ច របស់មេដឹកនាំលោកស្រី ប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។ ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់រូបនេះ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយនេះជាអ្វីដែលខ្លួនហៅថា “ការព្រមានយ៉ាងតឹងរ៉ឹង” ដល់រដ្ឋាភិបាលដែនកោះនេះ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានសភាអាមេរិក ។ បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមានឈ្មោះថា...
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹង នៅទីក្រុងប៉េកាំងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញការអំពាវនាវរួមគ្នា ជាមួយប្រទេសបារាំង សម្រាប់ការដោះស្រាយផ្នែកនយោបាយ នៃវិបត្តិអ៊ុយក្រែន។ លោក ស៊ី បានប្រាប់សារព័ត៌មានថា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង...
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថា ស្តីពីការដែលបុគ្គល Tsai Ing-wen “ឆ្លងកាត់ព្រំដែន” ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែមេសា ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកមិនអើពើ នឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការព្រមានជាច្រើនលើក ច្រើនសា របស់ប្រទេសចិន ដោយចចេសអនុញ្ញត្តិឱ្យបុគ្គល Tsai Ing-wen អ្នកដឹកនាំតំបន់តៃវ៉ាន់ “ឆ្លងកាត់ព្រំដែន”ទៅបំពេញទស្សនកិច្ច...
កាលពីថ្ងៃទី៦ ខែមេសា គណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែង ការណ៍ ដើម្បីឆ្លើយតបទៅនឹងករណី ដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក និងសមាជិកសភាផ្សេងទៀត ជួបសន្ទនាជាមួយបុគ្គល Tsai Ing-wenមេដឹកនាំតំបន់ចិនតៃវ៉ាន់ នៅសហរដ្ឋអាមេរិក ។ សេចក្តីថ្លែងការណ៍ បានចែងថា អំពើ របស់លោក...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារ តាមផ្លូវសមុទ្ររបស់កោះតៃវ៉ាន់ បានធ្វើការប្រកាសបដិសេធមិនព្រមធ្វើការអនុវត្តតាមរដ្ឋាភិបាលចិនក្នុងការអនុវត្តគោលការណ៍ ច្បាប់ថ្មីលើដែនសទឹកនៅជុំវិញដែនកោះ របស់ខ្លួននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលប៉េកាំងបានដាក់កំហិតរាល់នាវា ទាំងឡាយដែលធ្វើដំណើរ ចូលក្នុងតំបន់និងជុំវិញកោះតៃវ៉ាន់ ត្រូវតែដាច់ខាតត្រូវបានបញ្ឈប់ដើម្បីអនុវត្តការត្រួតពិនិត្យជាមុនសិន។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរកិច្ចការងារ ដែនសមុទ្ររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា៖ប្រសិនបើចិននៅតែរឹងរូស បន្តធ្វើការងារនិងអនុវត្តច្បាប់ដែលយល់ ព្រមតែម្ខាងបែបនេះវានឹងអាចបង្កើត បានទៅជាឧបសគ្គក្នុងការដោះដូរ ទំនាក់ទំនងគ្នាជាធម្មតានោះជាមិនខាន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖យើង នឹងត្រូវបង្ខំធ្វើយ៉ាងណាឲ្យមានការចាត់វិធានការ ដែលត្រូវរូវគ្នាមួយ។ អាស្រ័យហេតុនេះ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីMao Ning កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថាណាតូ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខបញ្ហាជម្លោះ និងវិបត្តិនៅអ៊ុយក្រែនហើយមិនមែនជារដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។ យោងតាមការចេញផ្សាយរបស់RT ថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃលោកស្រី Mao Ning បានបន្តទៀតថា ហើយណាតូគឺជា ភាគីដែលមិនមានសិលធម៍ទាល់តែសោះ ដែលចេញមុខមករិះគន់ប្រទេសចិន ជុំវិញបញ្ហានៅអ៊ុយក្រែន ទៅវិញនោះ។ លោកស្រីបន្តថា៖ ទាំងសហរដ្ឋអាមេរិក និងប្លុកយោធាដែលដឹកនាំដោយណាតូគួរតែជា អ្នកដែលត្រូវទទួលខុស ត្រូវចំពោះមុខវិបតិ្តនៅអ៊ុយក្រែនហើយណាតូគ្មាន តួនាទីអ្វីដែលត្រូវមករិះគន់រដ្ឋាភិបាលប៉េកាំងនោះឡើយ។ លោកស្រីបញ្ជាក់ដែរថា៖ចំពោះវិបត្តិអ៊ុយក្រែន...