បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិននៅក្នុង ឱកាសនៃកម្មវិធីមួយដែលប្រព្រឹត្តទៅក្នុង ខេត្តYunnan បាន ប្រកាសផ្តល់ជំនួយជាកញ្ចប់ ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជាលើកទី២ របស់ខ្លួនទៅឲ្យរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ កញ្ចប់លើកទី២ នេះត្រូវបានធ្វើឡើងបន្ទាប់ពីកញ្ចប់លើកទី១ ដែលធ្វើឡើងសម្រាប់ មីយ៉ាន់ម៉ា មានតម្លៃប្រហែលជា១,៥៥លានយ័ន ឬត្រូវជា២៤ម៉ឺនដុល្លារ បានធ្វើដំណើរទៅដល់ប្រទេសនេះ កាលពីថ្ងៃទី២៧ ខែសីហាកន្លងមកតាមរយៈផែ Houquiao នៃខេត្ត Yunnan។ គួរឲ្យដឹងដែរថកញ្ចប់ជំនួយថ្មីនេះ មានតម្លៃប្រហែលជា២,៩៧លានយ័ន...
កត្តាភូមិសាស្រ្តនិងបញ្ហាជនជាតិ គឺជាបច្ច័យមួយដ៏លំបាកស្មុគស្មាញ បំផុតក្នុងការធ្វើឲ្យប្រទេសភូមាពុំមានសន្តិភាព ស្ថិរភាពរហូតមកដល់ថ្ងៃនេះ!។ ហើយកត្តាយោធាភិបាលនិងបច្ច័យជនជាតិ ជាអាទិភាពទីមួយក្នុងរាល់កិច្ចការ ចម្បងសម្រាប់អ្នកនយោបាយគ្រប់រូប និងគ្រប់រដ្ឋាភិបាលក្រោយពីឡើងកាន់ អំណាច ត្រូវចូលរួមសកម្មដោះស្រាយឲ្យបានរលូន និងសុក្រឹត្យបំផុត ចៀស វាងការជាន់ដានប្រវត្តិសាស្រ្ត ដែលប្រទេសភូមា បានស្ថិតនៅក្នុងទីតាំងនៃ បណ្ដាសារ ភូមិសាស្រ្តហើយនោះ!។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឧត្តមសេនីយ៍ Aung San...