បរទេស៖ប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសធ្វើមាតុភូមិនិវត្តជនជាតិចំនួន៦នាក់ ដែលជាមន្ត្រីទូតតំណាងនៅអង់គ្លេស និងក៏ជាបុគ្គលដែលប៉ូលីសអង់គ្លេសនឹងធ្វើការសាកសួរ ជុំវិញបញ្ហាវាយតបគ្នាជាមួយនឹងក្រុមអ្នកតវ៉ាប្រឆាំង នឹងប្រទេសលោកខាងលិចផងដែរ។ ហេតុការណ៍តវ៉ាប្រឆាំងដែលបានកើត ឡើងនៅក្នុងអំឡុងពេលនៃការសម្រុកចូលស្ថានកុងស៊ុលចិន នៅក្នុងទីក្រុង Manchester កាលពីខែតុលា នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រី ក្រសួងការបរទេសអង់គ្លេសលោក James Celvery បានបញ្ជាក់កាលពីថ្ងៃពុធដដែលនេះ។ លោក Cleverly បានថ្លែងទៀតថាក្រុមកម្លាំងអនុវត្តច្បាប់របស់អង់គ្លេស បានស្នើសុំធ្វើការសាកសួរជាមួយ នឹងមន្ត្រីទូតទាំង៦នាក់នោះហើយកាលកំណត់...
ក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី ២ នៃមហាសន្និបាតភាគីហត្ថលេខី លើកទី១៥《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ(COP15)ភាគីចិនបានរៀបចំ កិច្ចប្រជុំភាគីក្រោមប្រធានបទ “ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី” នៅ “ជ្រុងប្រទេសចិន”(CHINA PAVILION)ដើម្បីផ្តល់ផែនការរបស់ភាគីចិន ដល់ការអភិរក្សជីវចម្រុះជាសកល ។ បច្ចុប្បន្ននេះ វិធីសាស្ត្រទូទៅ នៃការអភិរក្សទីជម្រក លើពិភពលោកគឺបង្កើតតំបន់អភិរក្ស ។ នេះតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតំបន់សំខាន់ៗដែលប្រភេទសត្វខ្លះរស់នៅ ហើយសកម្មភាពគ្រប់បែបយ៉ាងរបស់មនុស្សជាតិ ត្រូវបានហាមឃាត់នៅក្នុងតំបន់ នេះនឹងប៉ះពាល់ដល់ផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្សជាតិ...
កាលពីថ្ងៃទី ១២ ខែធ្នូ អ្នកទទួលខុសត្រូវ នៃអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិន នឹងប្រើយន្តការ ដោះស្រាយវិវាទរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីប្តឹងសហរដ្ឋអាមេរិក ដែលប្រើវិធានការ ដាក់កំហិត លើផលិតផលដូចជាបន្ទះឈីប ជាដើមដែលនាំចេញ ទៅប្រទេសចិន ។ ប្រទេសចិន បានដាក់ពាក្យបណ្តឹង...
បរទេស៖ ប្រទេសចិនបានថ្កោលទោស ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីរបស់ខ្លួនសម្រាប់ការរំលោភសិទ្ធិនៅក្នុងតំបន់ទីបេ ដោយនិយាយថាការដាក់ទណ្ឌកម្ម “ខុសច្បាប់” គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា វិធានការនេះ ជាការ...
ទោះបីជាអ្នកនយោបាយមួយចំនួន របស់អាមេរិកបានឃោសនាបំប៉ោងពីការ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិក បានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំ ដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិក ពីប្រទេសចិនមិនត្រឹមតែបាន លើសពីពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។...
ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំ លើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កា...
កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud...
រសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង បានបើកធ្វើនៅក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលលើកនេះ បានប្រកាសសេចក្តីប្រកាសរីយ៉ាត ស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងដែលបានប្រកាសថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតអនុម័តជាឯកច្ឆន្ទលើកការកសាង សហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា«ផ្សព្វផ្សាយស្មារតីមេត្រីភាព នៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីត ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី»។លោកបានលើកឡើងថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានឯកភាពគ្នាប្រឹងប្រែង ដើម្បីកសាងសហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ ភាគីចិនរីករាយចាត់ទុកកិច្ចប្រជុំលើកនេះជាចំណុចចាប់ផ្តើមថ្មី រួមជាមួយភាគីអារ៉ាប៊ីសាអូឌីតផ្សាព្វផ្សាយស្មារតីមេត្រីភាព...
បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រេងឆៅ ESPO របស់រុស្ស៊ីពីចុងបូព៌ាកំពុងត្រូវបានលក់លើសពីតម្លៃ ដែលកំណត់ដោយលោកខាងលិច ៦០ដុល្លារក្នុងមួយបារ៉ែល នៅអាស៊ី ដោយសន្និដ្ឋានថា ទីក្រុងម៉ូស្គូ អាចកំពុងប្រើប្រាស់នាវាដឹកប្រេង និងការធានារ៉ាប់រងផ្ទាល់ខ្លួន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃនាំចេញសម្រាប់ថ្នាក់ប្រេង...
បរទេស៖ ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃសុក្រម្សិលមិញនេះ បានមានព្រះបន្ទូលថា ប្រទេសចិននិងប្រទេសអារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងការបង្កើតបានទៅជា តំបន់ពាណិជ្ជកម្មសេរីមួយ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង ជាមួយនឹងបណ្តាប្រទេស នៅឈូងសមុទ្រ Gulf ។ ព្រះអង្គម្ចាស់បានបន្ថែមទៀតថា៖ ពួកយើងបានពិភាក្សាគ្នារួចរាល់ហើយ អំពីគំនិតនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរី រវាងចិននិងបណ្តាប្រទេស នៅឈូងសមុទ្រ Gulf...