រយៈពេល១ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាននិងកំពុងបង្កើនឫទ្ធានុភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។ ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្មជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ...
ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងឱកាសថ្ងៃឈប់សម្រាក អបអរសាទរបុណ្យជាតិចិន ឆ្នាំ២០២២ មនុស្សចាស់នៅសហគមន៍ Mudan ទីក្រុង Shenyang ខេត្ត Liaoning របស់ប្រទេសចិនបានរៀបចំ កម្មវិធីសំដែងសិល្បៈច្រៀង និងរាំរបាំជាដើម ដើម្បីបង្ហាញទឹកចិត្តសប្បាយរីករាយ និងសុភមង្គលរបស់ខ្លួន និងការជូនពរយ៉ាងស្មោះ ចំពោះមាតុប្រទេស។ គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក សហគមន៍ចាស់មួយនេះ បានកសាងថ្មីនូវអាហារដ្ឋាន សម្រាប់មនុស្សចាស់...
បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងអាចទម្លាយការបិទផ្លូវរបស់កងទ័ពជើងទឹកចិនលើកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្ត ដាក់កោះតៃវ៉ាន់ឱ្យនៅឯកោរពីគេ។ នេះបើតាមអ្វីដែលឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិក បានធានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paparo បានប្រាប់អ្នកកាសែតនៅកោះហាវ៉ៃ ដែលជាម្ចាស់ផ្ទះនៃទីស្នាក់ការកណ្តាលកងនាវាប៉ាស៊ីហ្វិកថា ចិនពិតជាមាន...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យភាគីទាំងអស់ទុកកន្លែង សម្រាប់ការចរចាការទូតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹង នៅក្នុងការពន្យល់របស់លោកអំពីការបោះឆ្នោតរបស់ប្រទេសចិន លើក្រុមប្រឹក្សាសន្តិសុខថា “ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ បដិសេធពីសកម្មភាព ដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងទុកកន្លែង សម្រាប់ដំណោះស្រាយ តាមរយៈការចរចាការទូត”...
តូក្យូ៖ មេដឹកនាំជប៉ុន និងចិនបានផ្លាស់ប្តូរសារ ដើម្បីប្រារព្ធខួបលើកទី៥០ នៃការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងការទូត នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងអារម្មណ៍តិចតួច សម្រាប់ការប្រារព្ធពិធីដ៏ធំ ខណៈដែលភាពតានតឹង នៅតែមានលើ ជម្លោះទឹកដី និងការបែកបាក់កាន់ តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងប្រទេសលោកខាងលិច ជុំវិញបញ្ហាកោះតៃវ៉ាន់ ។ សាររបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីចិន ស៊ី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ តាមរបៀបសាមញ្ញ និងស្មោះត្រង់។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលផ្តល់យោបល់លើការកត់សម្គាល់ របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹង “ទំនាក់ទំនងក្រៅផ្លូវការ” របស់ខ្លួនជាមួយតៃវ៉ាន់។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ភ័ស្តុតាងបង្ហាញថា សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខអ៊ីនធឺណិតពិភពលោក ដោយអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹង ការរំលោភបំពានរបស់សហរដ្ឋអាមេរិក លើអធិបតេយ្យភាពអ៊ីនធឺណិត និងច្បាប់អន្តរជាតិ។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ស៊ើបអង្កេតថ្មី...
ម៉ូស្គូ ៖ ប្រទេសចិន និងរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារឱ្យបញ្ចេញ ប្រាក់បម្រុងបរទេសចំនួន ៧ពាន់លានដុល្លាររបស់អាហ្វហ្គានីស្ថាន ដែលត្រូវបានបង្កកនៅពេល ដែលពួកតាលីបង់បានដណ្តើម កាន់កាប់ប្រទេស កាលពីមួយឆ្នាំមុន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យលុយនេះ យកទៅឲ្យក្រុមតាលីបង់ ដែលបានកម្ចាត់កងកម្លាំងដែលគាំទ្រដោយលោកខាងលិចក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីជម្លោះរយៈពេល ២០ឆ្នាំនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក...
តៃប៉ិ ៖ អតីតរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ចំពេលមានការឈ្លានពាន កាន់តែខ្លាំងឡើងរបស់ប្រទេសចិន ដែលជាកត្តាជំរុញដ៏សំខាន់ ក្នុងការនាំកោះតៃវ៉ាន់ ឱ្យកាន់តែជិតស្និទ្ធជា មួយសហរដ្ឋអាមេរិក។ លោក Pompeo បានឲ្យដឹងនៅក្នុងវេទិកា ធុរកិច្ចសកលមួយនៅទីក្រុងកំពង់ផែ Kaohsiung...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកទ្វារ សម្រាប់ដំណោះស្រាយនយោបាយ នៃជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវិវឌ្ឍន៍ថ្មីៗ ក្នុងប្រទេសអ៊ុយក្រែន បង្ហាញថា សន្តិភាពត្រូវតែបន្ត និងគាំទ្រដោយទាំងអស់គ្នា។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការប្រឈមមុខដាក់គ្នាក្នុងប្លុក ភាពឯកោផ្នែកនយោបាយ...