បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសចិនពិតជា មានការសរសើរយ៉ាងខ្លាំង ចំពោះប្រធានាធិបតីរុស្សីលោក Vladimir Putin យ៉ាងខ្លាំងចំពោះការរិះគន់ ដែលលោកបានធ្វើឡើងកន្លងមក ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ច របស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi។ លោក Wang បានកត់សំគាល់ទៅលើអ្វីដែលជា ការឆ្លុះបញ្ចាំងរបស់លោក...
បរទេស៖ ក្រសួងការពារជាតិចិន បានបញ្ជាក់នៅថ្ងៃពុធថា កងទ័ពចិននឹងស្ថិតក្នុងចំណោម អ្នកចូលរួមបរទេស នៅក្នុងសមយុទ្ធយោធាពហុភាគី នៅក្នុងប្រទេសរុស្ស៊ី ដែលមានឈ្មោះថា Vostok 2022 ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជននឹងបញ្ជូនបុគ្គលិកទៅប្រទេសរុស្ស៊ី ដោយរំពឹងថា ព្រឹត្តិការណ៍នេះនឹង “ធ្វើឱ្យស៊ីជម្រៅ...
ប៉េកាំង ៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងដាក់ទណ្ឌកម្មរួមទាំងការហាមប្រាម ការចូល មកកាន់ លោក Hsiao Bi-khim ឯកអគ្គរដ្ឋទូត ពិតប្រាកដរបស់តៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក និង ៦នាក់ផ្សេងទៀត ចំពេលមានភាពតានតឹង ឆ្លងច្រកសមុទ្រកើនឡើង ដោយដាក់ស្លាកពួកគេថាជា “អ្នកផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ដ៏សាហាវ” ។ ប្រទេសចិន បានដាក់វិធានការ ជាបន្តបន្ទាប់...
ប៉េកាំង៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយេម៉ែន ដោយពង្រីកសមិទ្ធិផល នៃបទឈប់បាញ់ និងផ្តោតលើការកែលម្អ ស្ថានភាពមនុស្សធម៌។ លោក Zhang បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីប្រទេសយេម៉ែនថា “ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់មក ការស្លាប់ និងរបួសរបស់ជនស៊ីវិល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំង៣ និងដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ដោយលើកឡើងថា ប្រទេសចិន នឹងចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀត នៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកសភាអាមេរិក ១ក្រុម បានទៅទស្សនាលើដែនកោះ ដែលទាមទារដោយចិន និងបានជួបជាមួយ ប្រធានាធិបតីលោកស្រី Tsai Ing-wen ក្នុងអ្វីដែលទីក្រុងប៉េកាំង បានលើកឡើងថា...
តាមការស្ទង់មតិ ទូទាំងពិភពលោកស្តីពី “ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលធ្វើឡើងក្នុងប្រទេស ចំនួន ២២ នៃទ្វីបចំនួន ៥ បានបង្ហាញថា ប្រជាជន នៅក្រៅប្រទេស ភាគច្រើន បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អ្នកចូលរួមផ្តល់ មតិចំនួន ៧៨.៣៤ %...
បរទេស៖ កងកម្លាំងយោធានៃប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្វាគមន៍នូវវត្តមាន ចូលរួមពីសំណាក់យន្តហោះចម្បាំង របស់ប្រទេសចិនជាច្រើនគ្រឿង នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ មួយរបស់ខ្លួន។ នៅក្នងសមយុទ្ធយោធា ដែលរួមមានណទាំងការគាំទ្រ ផ្នែកអាកាសការប្រយុទ្ធទៅលើគោលដៅ នៅលើផ្ទៃដីផងគោលដៅតូចផង និងគោលដៅជាយោធា ដែលត្រូវបានគេដាក់ពង្រាយផង នេះបើយោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិរបស់ប្រទេសចិន នៅលើវេបសាយរបស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីគេមើលឃើញថា សកម្មភាពនេះកំពុងបានបង្កើន សញ្ញាព្រួយបារម្ភពីសំណាក់សហរដ្ឋអាមេរិក ដែលកន្លងមកតែងតែមិនចង់ឃើញ នូវការចូលរួមពាក់ព័ន្ធច្រើនរបស់ចិន នៅក្នុងតំបន់អាស៊ីឡើយហើយវានឹងអាចបង្កទៅជាភាពតានតឹង...
ចិន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា តំបន់ជាច្រើននៃប្រទេសចិន រួមទាំងទីក្រុងដ៏សំខាន់នៅភាគនិរតីនៃទីក្រុង ចុងភីង (Chongqing) បានកើនឡើងនៅក្នុងសីតុណ្ហភាពលើសពី ៤០អង្សាសេកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសនេះ បានបន្តការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ សីតុណ្ហភាពខ្ពស់បែបនេះ ។ នៅទីក្រុង Zhejiang ដែលជាកន្លែងមានរោងចក្រ និងអ្នកនាំចេញជាច្រើន...