ម៉ូស្គូ ៖ ប្រទេសចិន និងរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារឱ្យបញ្ចេញ ប្រាក់បម្រុងបរទេសចំនួន ៧ពាន់លានដុល្លាររបស់អាហ្វហ្គានីស្ថាន ដែលត្រូវបានបង្កកនៅពេល ដែលពួកតាលីបង់បានដណ្តើម កាន់កាប់ប្រទេស កាលពីមួយឆ្នាំមុន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យលុយនេះ យកទៅឲ្យក្រុមតាលីបង់ ដែលបានកម្ចាត់កងកម្លាំងដែលគាំទ្រដោយលោកខាងលិចក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីជម្លោះរយៈពេល ២០ឆ្នាំនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក...
តៃប៉ិ ៖ អតីតរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ចំពេលមានការឈ្លានពាន កាន់តែខ្លាំងឡើងរបស់ប្រទេសចិន ដែលជាកត្តាជំរុញដ៏សំខាន់ ក្នុងការនាំកោះតៃវ៉ាន់ ឱ្យកាន់តែជិតស្និទ្ធជា មួយសហរដ្ឋអាមេរិក។ លោក Pompeo បានឲ្យដឹងនៅក្នុងវេទិកា ធុរកិច្ចសកលមួយនៅទីក្រុងកំពង់ផែ Kaohsiung...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកទ្វារ សម្រាប់ដំណោះស្រាយនយោបាយ នៃជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវិវឌ្ឍន៍ថ្មីៗ ក្នុងប្រទេសអ៊ុយក្រែន បង្ហាញថា សន្តិភាពត្រូវតែបន្ត និងគាំទ្រដោយទាំងអស់គ្នា។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការប្រឈមមុខដាក់គ្នាក្នុងប្លុក ភាពឯកោផ្នែកនយោបាយ...
ប៉េកាំង ៖ បេសកជនរបស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់សហគមន៍ អន្តរជាតិក្នុងការចូលរួម ជាមួយពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Markus Potzel តំណាងពិសេស របស់អគ្គលេខាធិការរង អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានមើលឃើញថា ការចូលរួមរបស់អន្តរជាតិ ជាវិធីសាស្រ្តជាក់ស្តែងបំផុត...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃអង្គារនេះបានធ្វើការបាញ់បង្ហោះរ៉ុក្កែត Long March-6 ដែលបញ្ជូនផ្កាយរណប ចំនួន៣ឡើងទៅក្នុងទីលំហ ។ គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតនេះបានបាញ់បង្ហោះ នៅម៉ោង៧និង៥០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើង ប្រទេស...
ថ្ងៃទី២៦ ខែកញ្ញា មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹក “ទិវាលុបបំបាត់អាវុធ នុយក្លេអ៊ែរ ឱ្យជ្រះស្រឡះ” ។ ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោក Geng Shuang តំណាងរងប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសដែលមានឃ្លាំង អាវុធនុយក្លេអ៊ែរ ធំបំផុត គួរតែរ៉ាប់រងទំនួលខុសត្រូវ...
ស៊ីនជាំង គឺជាប្រធានបទដ៏ពេញនិយមដែលបស្ចិមលោកនិងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានប្រើប្រាស់ជាប្រចាំដើម្បីវាយប្រហារប្រទេសចិន បំផ្លាញកេរ្ដិ៍ឈ្មោះនិងធ្វើឲ្យប្រទេសចិនឯកោនៅលើឆាកអន្តរជាតិ និងផ្ដល់ជាលេសដើម្បីដាក់ទណ្ឌកម្មនិងរារាំងបន្ទុចបង្អាក់វឌ្ឍនភាពរបស់ប្រទេសចិន។ ការចោទប្រកាន់គ្មានមូលដ្ឋាន ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ពលកម្មដោយបង្ខំ និងរហូតទៅដល់អំពើប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក។ យុទ្ធនាការចោទប្រកាន់បែបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ការចោទប្រកាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ធ្វើជាលេស ដើម្បីប្រើប្រាស់កម្លាំងយោធាផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដាម ហ៊ូសេន កាលពីឆ្នាំ២០០៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាវុធមហាប្រល័យណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់នោះឡើយ។ ជាក់ស្ដែង ស្ថានភាពពិតនៅស៊ីនជាំង ខុសស្រឡះពីរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក ព្យាយាមបង្ហាញទៅកាន់សាធារណជន ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអាមេរិកលោក Antony Blinken នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះប្រទេសចិន ដើម្បីឱ្យមហាអំណាចទាំងពីរអាចចុះសម្រុងគ្នានៅលើឆាកពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា លោក Wang បានប្រាប់លោក Blinken ថា “ទំនាក់ទំនងចិន-អាមេរិក...
ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី ៧ បានប្រារព្ធឡើងនៅភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ក្រោមប្រធានបទ “ការពិភាក្សាគ្នា ការរួមគ្នាកសាង ការចែករំលែកគ្នា កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់អនាគត” ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន ពិព័រណ៍នេះប្រមូលបានគម្រោងកិច្ចសន្យាចំនួន ៣៦៥ ក្នុងតម្លៃសរុបលើសពី ៩៦០ ប៊ីលានយាន់ប្រាក់ចិន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចំពោះបញ្ហានៅអ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រឡប់ចូលមកអង្គុយតុចរចា ដោយមិនចាំបាច់មានការរៀបចំ លក្ខខណ្ឌជាមុននោះទេ។ លោកបន្តថាអ្វីដែលចិនសំណូមពរ គឺមានភាពត្រង់ៗនិងច្បាស់លាស់ និងក៏ជាជំហដែលស្ថិតនៅអព្យាក្រិត មិនលំអៀងទៅខាងណានោះដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបានបញ្ជាក់ទៀតដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋនីមួយៗ គួរតែត្រូវបានគោរព ហើយបញ្ហាសន្តិសុខរបស់ភាគីទាំងអស់...