បង់ដា សេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ បានទទួលវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ និងកំពុងទទួលបានកម្មវិធីចាក់វ៉ាក់សាំង ។ ក្រសួងបានដាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការឆ្លងរាលត្បាតជំងឺកូវីដ១៩...
បរទេស៖ ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគួរតែទទួលមន្ត្រី ស៊ើបអង្កេតរបស់អង្គការ សុខភាពពិភពលោក សម្រាប់ការស៊ើបអង្កេតប្រហាក់ប្រហែលគ្នា នឹងបេសកកម្មស្វែងរកការពិត របស់អង្គការសុខភាពពិភពលោក នៅទីក្រុងវូហាន ពាក់ព័ន្ធនឹងវត្តមានជម្ងឺកូវីដ១៩ នៅលើទឹកដីសហរដ្ឋអាមេរិក នាឆ្នាំ២០១៩។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បានមានប្រសាសន៍នៅថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនអាចនឹងមិនមែន ជាប្រភពនៃមេរោគកូរ៉ូណា បើទោះជារកឃើញករណីឆ្លងមេរោគនោះ នៅក្នុងទីក្រុងវូហាន...
បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។...
AboutXi ទំនៀមទំលាប់បិទ春联/ Chunlian ដែលជាពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន មានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំហើយ។ ជនជាតិចិនបិទ春联/ Chunlian នៅលើទ្វារនៅយប់ដាច់ឆ្នាំ ដើម្បីបួងសួងឱ្យមានអនាគតល្អបវរ ត្រចះត្រចង់ដូចព្រះអាទិត្យ ចាំងរស្មីភ្លឺចិញ្ចាចក្នុងនិទាឃរដូវ។ 春联/ Chunlian តែងប្រើឃ្លាកំណាព្យដើម្បីបង្ហាញនូវការរំពឹងទុក ចំពោះជីវភាពរស់នៅក្នុងឆ្នាំថ្មី ដែលបិទនៅសងខាងទ្វារ ខណៈក្រដាសដែលបិទលើធ្នឹមទ្វារ គឺជាពាក្យស្នូលនៃសេចក្តីប្រាថ្នា។ ខ្លឹមសារនៃពាក្យទំនឹម 春联 / Chunlian...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ អាចនឹងធ្វើការពន្យាពេល ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ស្របពេលមានដំណើរ ចេញថ្នាំវ៉ាក់សាំងយឺតយ៉ាវ សូម្បីក្រោយពេលមានការអនុម័តលើថ្នាំវ៉ាក់សំាង កូរ៉ូណាទីពីរក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា គោលដៅរបស់រដ្ឋាភិបាលចិន ក្នុងដំណើរចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន៥០លាននាក់ នៅត្រឹមថ្ងៃចូលឆ្នាំថ្មី នាថ្ងៃសុក្រខាងមុខនេះ នឹងត្រូវបានពន្យាពេលទៅចុងខែមីនា ស្របពេលមានការចេញថ្នាំយឺត ក្រោយសហរដ្ឋអាមេរិកនិងអឺរ៉ុប។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ប្រទេសចិន បានផ្តល់ថ្នាំវ៉ាក់សំាងចំនួន៣១លានដូស...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានឲ្យដឹងថា ទំនាក់ទំនងចិន – វៀតណាម កំពុងឈរនៅចំណុច ចាប់ផ្តើមជាប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនមានឆន្ទៈ ធ្វើការជាមួយវៀតណាម ដើម្បីជំរុញឱ្យមានការ អភិវឌ្ឍឥតឈប់ឈរ នៃចំណងទាក់ទងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ លោកប្រធានាធិបតី ស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយសមភាគីរបស់លោក គឺលោកង្វៀន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា អ្នកកាសែតអូស្ត្រាលីម្នាក់គឺលោកស្រី Cheng Lei បន្ទាប់ត្រូវបានទទួលរងការចាប់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយនោះ នៅពេលនេះត្រូវបានចិនចេញមុខ មកប្រកាសអះអាងអំពីករណីនេះហើយ។ នៅក្នុងការបញ្ជាក់របស់រដ្ឋាភិបាលចិន ក៏បានប្រកាសទៀតថាការចាប់ខ្លួនលោកស្រី Lei គឺដោយសារតែរកឃើញថា គាត់គឺជាមនុស្សដែលបានធ្វើសកម្មភាពក្នុងការលួចយក ទិន្នន័យសំងាត់របស់ចិន ទៅឲ្យបណ្តាប្រទេសផ្សេងទៀត ។ គួរឲ្យដឹងដែរថា នៅមុនការចាប់ខ្លួនរបស់គាត់ ស្ត្រីជនជាតិអូស្ត្រាលីកើត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Siddharth Chatterjee បានធ្វើការលើកឡើងថា រហូតមកដល់ពេលនេះប្រទេសចិន បានក្លាយទៅជា ប្រទេសដែលមានភាពគំរូដ៏ល្អមួយ ដល់បណ្តាប្រទេសផ្សេងទៀត ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ ។ លោក Chatterjee ដែលមន្ត្រីសម្របសម្រួលប្រចាំ នៅក្នុងប្រទេសចិនថ្មីបានបន្តទៀតថា ខ្ញុំពិតជារំពឹងទុកនូវពេល វេលាដើម្បីចូលរួមជាមួយ នឹងក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ...
ប៉េកាំង៖ វ៉ាក់សាំងស៊ីណូហ្វាម ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យ ដើម្បីជួយបើកការចាក់ថ្នាំ បង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិន បានប្រណាំងប្រជែង ដើម្បីជួយបណ្តាប្រទេសនៅអាស៊ី ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសកូវី-១៩ ដែលមានវ៉ាក់សាំងការពារជំងឺ ដែលបង្កើតនៅក្នុងស្រុក ដោយគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យវ៉ាក់សាំង ទទួលបានការប្រើប្រាស់ សាធារណៈទូទាំងពិភពលោក។ នៅក្នុងនោះដែរ ប្រទេសប៉ាគីស្ថាន បានក្លាយជាប្រទេសដំបូងគេ...