ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ១២នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្មីៗនេះ បានឱ្យដឹងថា ការបណ្ដាញជនជាតិរៀតណាមនេះ ធ្វើឡើងតាមការណែនាំរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃ២២ កក្កដា ។ ពួកគេទាំង២៦៦នាក់នេះ គឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកស្រី Ngo Thi Theu ជាភរិយារបស់អ្នករត់គេចខ្លួន លោក Le Khac Ngo ត្រូវបានគេស្គាល់ថា ជា “Mr. Hunter” ត្រូវបានចាប់ខ្លួននៅប្រទេសថៃ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប៉ូលីសទីក្រុងហាណូយ និង Interpol...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសវៀតណាមបានចាប់ខ្លួនជនសង្ស័យចំនួន ២៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ធ្វើសកម្មភាពឆបោកទ្រង់ទ្រាយធំក្នុងប្រទេសវៀតណាម និងប្រទេសជិតខាង តាមរយៈការវិនិយោគលើវេទិកា កាស៊ីណូអនឡាញក្លែងបន្លំ។ អាជ្ញាធរនិយាយថា ប្រតិបត្តិការនេះបានបោកប្រាស់ ជនរងគ្រោះរាប់លានដុងវៀតណាម (១ ទ្រីលានដុង ស្មើនឹង ៣៩,៥ លានដុល្លារ)។ យោងតាមប៉ូលិសខេត្តតៃនិញមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាបាននិយាយថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់បណ្តាញកុំព្យូទ័រ...
ភ្នំពេញ៖ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៣០ មករានេះ បានបញ្ជាក់ថា «កាលពីថ្ងៃទី២២ ខែមករា...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៧ ឧសភា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ...
ស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅចំណុចវាលស្រែ ដោយមិនដឹងមូលហេតុកាលវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ នៅក្នុងបរិវេណផ្សាររុងរឿង ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលច្រកទ្វារទ្វេរភាគីសំរោង បានចុះទៅដល់ទីតាំងកើតហេតុ។ សមត្ថកិច្ចបើកបន្តថា ជនរងគ្រោះមានឈ្មោះ ត្រឹង តឹងយួ...
បរទេស៖ ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក បានសន្យាថានឹងគាំទ្រជនជាតិភាគតិចវៀតណាម នៅក្នុងប្រទេសកម្ពុជាឲ្យឆាប់មានអត្តសញ្ញាណស្របច្បាប់ ខណៈដែលពួកគេមិនមែន ជាពលរដ្ឋដែលបានចុះបញ្ជី នៅក្នុងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលជំនួបកាលពីថ្ងៃពុធជាមួយមន្ត្រីនៅស្ថានទូតវៀតណាម និងអ្នកតំណាងធុរកិច្ច និងសហគមន៍វៀតណាមនៅកម្ពុជា លោក ង្វៀន សួនហ្វុក បាននិយាយថា «គ្មានសហគមន៍ណាដែលជួបប្រទះការលំបាកច្រើនដូចជនជាតិវៀតណាមនៅកម្ពុជាទេ»។ លោកថា វាគឺដោយសារតែ «ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់» របស់ពួកគេ ហើយពួកគេភាគច្រើនមិនមានឯកសារអត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ លោក ហ្វុក បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជានៅថ្ងៃទី២១-២២ ខែធ្នូ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានប្រាប់អង្គប្រជុំថា សហគមន៍ជនជាតិដើមភាគតិចវៀតណាម កំពុងជួបការលំបាកកាន់តែខ្លាំង ដោយសារផែនការផ្លាស់ប្តូរទីលំនៅរបស់ពួកគេដោយរដ្ឋាភិបាលកម្ពុជា។ កាលពីដើមឆ្នាំនេះ កម្ពុជាបានប្រកាសផែនការរុះរើ ឬផ្លាស់ប្តូរផ្ទះបណ្តែតទឹក កន្លែងចិញ្ចឹមត្រី និងកន្លែងដាក់ទូក ឬសំណង់ខុសច្បាប់និងសំណង់ផ្សេងៗនៅតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ មូលហេតុនៃការផ្លាស់ប្តូរទីតាំងនេះគឺដោយសារតែអ្នកភូមិបណ្តែតទឹក ធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាត»។ ការសម្រេចចិត្តនេះ ធ្វើឱ្យប៉ះពាល់ដល់ជនជាតិវៀតណាមរាប់ពាន់នាក់ ដោយសារពួកគេភាគច្រើនមិនមានសិទ្ធិទទួលបានគោលនយោបាយតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដោយសារពួកគេមិនត្រូវបានទទួលស្គាល់ថាជាពលរដ្ឋខ្មែរ ឬជាពលរដ្ឋវៀតណាម។ លោក ស៊ីម បានស្នើឲ្យប្រមុខរដ្ឋវៀតណាម ស្នើរដ្ឋាភិបាលកម្ពុជា ឆាប់ចេញឯកសារផ្លូវការស្តីពីសិទ្ធិជនជាតិវៀតណាម ដែលបានចុះឈ្មោះជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការសម្រេចចិត្តទទួលស្គាល់ពួកគេជាជនបរទេស និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេ។ លោកក៏ស្នើឲ្យមេដឹកនាំវៀតណាម ស្នើអាជ្ញាធរកម្ពុជា សម្រួលដំណើរការ និងនីតិវិធីចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចជនបរទេសក្នុងប្រភេទអន្តោប្រវេសន៍។ លោក ង្វៀន សួនហ្វុក បាននិយាយថា លោកនឹងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសហគមន៍ជនជាតិភាគតិចវៀតណាមនៅកម្ពុជាមានឋានៈស្របច្បាប់ និងដោះស្រាយក្នុងពេលឆាប់ៗនេះ។ លោក ង្វៀន ក៏បានអំពាវនាវឱ្យពួកគេ “គោរពតាមច្បាប់នៃប្រទេសម្ចាស់ផ្ទះ ថែរក្សាអាជីវកម្មរបស់ពួកគេ និងធ្វើជាគំរូ”។ លោកបន្តថា «ស្ថានទូតត្រូវតែផ្តល់ដំបូន្មានភ្លាមៗដល់ប្រជាជនដែលមានដើមកំណើតវៀតណាមអំពីបទប្បញ្ញត្តិទាក់ទងនឹងបញ្ហាជាប់ព្រំដែន និងបញ្ហាព្រំដែន”។ បើយោងតាមសមាគមខ្មែរ-វៀតណាម គឺបច្ចុប្បន្នមានជនជាតិវៀតណាមចំនួន ៣ ម៉ឺននាក់នៅភ្នំពេញ៕
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។ ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា មានស្រ្តីជនជាតិវៀតណាម ២នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រោយបានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ។ កាលពី២៧កុម្ភៈ ពួកគេទាំង២នាក់ បានស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានធ្វើដំណើរ ក្នុងគោលបំណងទៅប្រទេសខ្លួនវិញ ប៉ុន្តែដោយសារពុំមានឯកសារគ្រប់គ្រាន់ មន្រ្តីព្រំដែនមិនអនុញ្ញាតឲ្យឆ្លង ក៏ទៅស្នាក់នៅសណ្ឋាគារហេងហេង...