កាប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់បានវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថានតាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់...
បរទេស៖ មេដឹកនាំបក្សប្រឆាំងដ៏សំខាន់លោក Kemal Kilicdaroglu បានធ្វើការប្តេជ្ញាចិត្តថា នឹងបណ្តេញចេញនូវក្រុមជនភៀសខ្លួន ឲ្យអស់ចេញពីប្រទេសតួគី នៅពេលដែលលោកនឹងឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីភ្លាម។ ថ្លែងទៅកាន់ក្រុងអ្នកកាសែត នាទីក្រុងអង់ការ៉ា និងត្រូវបានយកមកចេញផ្សាយដោយ RTអ្នកនយោបាយរូបនេះ ក៏បានចោទប្រកាន់ផងដែរ ទៅលើមេដឹកនាំកាន់តំណែងបច្ចុប្បន្ន គឺលោកប្រធានាធិបតី Recep Tayyip Erdogan ថាបានបរាជ័យក្នុងការ ថែរក្សាព្រំដែនរបស់ប្រទេសតួគី។ លោក...
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានរិះគន់ប្រទេសអភិវឌ្ឍន៍ថា ខ្វះការទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់សន្និសីទសភាសកល ស្តីពីការធ្វើចំណាក ស្រុកថា “បន្ទុកពិតប្រាកដនៃបញ្ហាចំណាកស្រុក និងជនភៀសខ្លួន ត្រូវបានយល់ឃើញដោយប្រទេស ដូចជាប្រទេសរបស់យើង ដែលជាអ្នកជិតខាងនៃតំបន់វិបត្តិ ហើយមិនមែនប្រទេសអភិវឌ្ឍន៍ ដែលស្រែកខ្លាំងៗនោះទេ”។ ប្រធានាធិបតីតួកគីបានលើកឡើងថា...
“ក្នុងប្រទេសស៊ីរី ពិភពលោកទាំងមូល បានមើលឃើញដោយផ្ទាល់ភ្នែក នូវការសម្លាប់រង្គាល ចំពោះជនជាតិទាំងមូល ហើយប្រទេសលោកខាងលិចជាច្រើន បានចូលរួមក្នុងហេតុការណ៍នោះ ប៉ុន្តែនៅអ៊ុយក្រែន ស្ទើរតែប្រទេស លោកខាងលិចទាំងអស់ កំពុងការពារប្រជាជន របស់ប្រទេសនេះ ។” នាពេលថ្មីៗកន្លងទៅនេះ លោក Anas Abda អ្នកទទួលខុសត្រូវ នៃគណៈកម្មាធិការចរចាស៊ីរី បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានថា លោកមានការខឹងសម្បា...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា សាកសពចំនួន២ ត្រូវបានរកឃើញវិញហើយ ខណៈដែលប្រតិបត្តិការជួយ សង្គ្រោះកំពុងដំណើរការកាលយប់ថ្ងៃសុក្រ នៅជិតកោះ សមុទ្រ Aegean នៃទីក្រុង Paros បន្ទាប់ពីលិចនាវាដឹកជនភៀសខ្លួន និងជនចំណាកស្រុក ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្រិចបានផ្សាយដូច្នេះ ។ ទីភ្នាក់ងារព័ត៌មានជាតិក្រិច...
ប៉ុន្មានថ្ងៃទៀត “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលផ្តួចផ្តើមគំនិតដោយសហរដ្ឋ អាមេរិកនឹងធ្វើឡើង ។ ក្នុងបញ្ជីឈ្មោះអំពីប្រទេសចូលរួមដែល ប្រកាសដោយភាគីអាមេរិក ក៏មានប្រទេសលីទុយអានី ក្នុងនោះដែរ វាជារឿងគួរឱ្យអស់សំណើចបំផុត ។ ចូរយើងមើលមើល៍ទង្វើអាក្រក់ជា ច្រើនដែលលីទុយអានីបានប្រព្រឹត្តក្នុងវិស័យសិទ្ធិមនុស្សគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា ក៏អាចឃើញកាន់តែច្បាស់លាស់ថា តើកិច្ចប្រជុំកំពូលលើកនេះមិនសមហេតុផលយ៉ាងណា ។ តាមការរាយការណ៍ពីប្រព័ន្ធសារព័ត៌មាន បរទេសបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ព្រំដែនរវាងលីទុយអានីនិងបេឡារុស បានក្លាយទៅជាឋាននរកហើយ ពោលគឺ ជនភៀសខ្លួនដែលដេកនៅលើដីពេលយប់ ស្រាប់តែត្រូវបានឆ្កែកងទ័ពដែលបញ្ចេញពីរថយន្តយោធាលីទុយអានីខាំ ។ ផ្នែកបេឡារុសបានថ្លែងថា បានរកឃើញសាកសពរបស់ជនភៀសខ្លួនពីរនាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរលីទុយអានីសឹងតែអូសជនភៀសខ្លួន ម្នាក់ដែលមានផ្ទៃពោះរយៈពេល៧ខែទៅ ព្រំដែនបេឡារុសហើយបោះចោលលើវាលស្មៅ ។ ពេលព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូច នៃបញ្ហាបំពានសិទ្ធិមនុស្សរបស់លីទុយអានីប៉ុណ្ណោះ ។ គិតមកទល់បច្ចុប្បន្ននេះ ជនជាតិជីហ្វនិងជនជាតិភាគតិចផ្សេង ទៀតរបស់ប្រទេសលីទុយអានីនៅ តែរងការរើសអើងយ៉ាងខ្លាំង តួយ៉ាងដូចជាសិទ្ធិទទួលការព្យាបាលនិងធ្វើដំណើរជាដើម ត្រូវបានដកហូតនិងបំពាន ។ តាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៩ ចំនួនមនុស្សនៃសហគមន៍ជនជាតិជីហ្វរបស់លីទុយអានី ត្រូវកាត់បន្ថយមកនៅត្រឹមមិនដល់៤ពាន់នាក់ ។ “គុកខ្មៅ”ដែលបង្កើតឡើងដោយលីទុយអានី និងអង្គការ CIA របស់អាមេរិកបានរំលោភសិទ្ធិមនុស្ សយ៉ាងធ្ងន់ធ្ងរ អ្នកយាមគុកបានធ្វើបាបអ្នកទោសនិងមានចេតនាប្រើប្រាស់អំពើហិង្សាដោយផ្តេសផ្តាស ។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានកាត់ក្តីកាលពីឆ្នាំ២០១៨ថា លីទុយអានីអនុញ្ញាតឱ្យអង្គការ CIA របស់អាមេរិកបង្កើតពន្ធធនាគារសម្ងាត់ក្នុងលីទុយអានី គឺមានទោសពីបទសមគំនិត ហើយក៏បានប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សមួយចំនួនផងដែរ ។ មើលពីរឿងទាំងនេះអាចឆ្លុះបញ្ចាំងថា លីទុយអានីតែងតែនិយាយបានតែមាត់ពី “ប្រជាធិបតេយ្យ” និង“សិទ្ធិមនុស្ស” វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់! ប្រទេសនៅតាមសមុទ្របាល់ទិកនេះកំពុងបង្ហាញពីចិត្តស្មោះទៅកាន់ប្រទេស...
បរទេស៖ ខ្សែវីដេអូនៃឆ្មាំព្រំដែនប្រទេសប៉ូឡូញ បាញ់ទឹកទៅលើជនចំណាកស្រុក និងជនភៀសខ្លួនដោយមិនរើសអើង ដែលប្រមូលផ្តុំនៅតាមព្រំដែន គឺបានលេចចេញតាមអ៊ីនធឺណិត ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់ចុះត្រជាក់ ស្ទើរតែនឹងកក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មភាពរបស់ឆ្មាំព្រំដែនប្រទេសប៉ូឡូញ នេះ អាចជាការរំលោភលើច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចែងថា អាវុធមិនបណ្តាលឱ្យស្លាប់ “គួរតែត្រូវបានប្រើតែក្នុងស្ថានភាពធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់សាធារណៈ ដែលមានលទ្ធភាពធ្ងន់ធ្ងរនៃការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ...
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះបានធ្វើការប្រកាស បញ្ជាក់ពីក្តីបារម្ភខ្លាំង អំពីបញ្ហាបាត់បង់សមត្ថភាព ក្នុងការរស់នៅ និងលក្ខខណ្ឌរស់នៅដ៏សមរម្យ នៃជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ ដែលកំពុងតែបន្តនៅឡើយ។ ទាំងគណកម្មការគ្រប់គ្រងជនភៀសខ្លួន UNHCR ទាំងកម្មវិធីស្បៀងអាហារពិភពលោក WFP និងមូលនិធិអង្គការ សហប្រជាជាតិសម្រាប់កុមារ UNICEF ផងបានធ្វើការថ្លែងការណ៍រួមគ្នាថា ជនភៀសខ្លួនស៊ីរីទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសលីបង់ នៅពេលនេះគឺមិនអាចសូម្បីទទួលបាន សំភារៈនិងសេវាកម្ម...
បរទេស៖ ក្រុមកិច្ចការងារជួយសង្គ្រោះជនភៀសខ្លួន មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថានាវាជួយសង្គ្រោះរបស់ ខ្លួនជាច្រើនគ្រឿងបានទទួលបានជោគជ័យ យ៉ាងខ្លាំងកាលពីថ្ងៃចុងសប្តាហ៍នេះ ដោយបានជួយសង្គ្រោះក្រុម ជនភៀសខ្លួនខុសច្បាប់ ដែលជាប់គាំងនៅលើសមុទ្រមេឌីរ៉ាណេ ប្រមាណទៅដល់ជាង៧០០នាក់។ តួលេខចុងក្រោយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន ការអំពាវនាវសាជាថ្មីដោយក្រុមមន្ត្រីអង្គការសហប្រជាជាតិដើម្បីឲ្ យមានការទទួលខុសត្រូវគ្នាដ៏សមរម្យមួយចំពោះ បញ្ហានៃជនភៀសខ្លួនជាពិសេសក្រុមបណ្តាប្រទេស ដែលស្ថិតនៅទីតាំងក្បែរទៅនឹងសមុទ្រ មេឌីទែរ៉ាណេ។ គួរឲ្យដឹងដែរថា ក្រុមការងារដែលមានឈ្មោះថា SOS Mediterrancee បានបញ្ជាក់ថានាវារបស់ខ្លួន Ocean...