បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ ជំនួយឥតសំណង ជាផ្លូវការចំនួន ៤៣,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បោសសម្អាតមីន សង្រ្គោះជនពិការ ដោយសារមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។ លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសកម្ពុជា និងលោក...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងគៀវ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាន់តែកើនឡើង ដោយជនស៊ីវិលជាច្រើនបានភៀសខ្លួន ចេញពីប្រទេសដោយអស់សង្ឃឹម។ ប្រតិបត្តិការរបស់ស្ថានទូត នឹងត្រូវផ្ទេរទៅការិយាល័យ ទំនាក់ទំនងបណ្តោះអាសន្ន ដែលបង្កើតឡើងនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ ក្រសួងបានឲ្យដឹងថា ការិយាល័យដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសប៉ូឡូញ នឹងបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្នកដែលព្យាយាមជម្លៀស...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៤១លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ កុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី...
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសជប៉ុនសម្រេចចិត្តចូលរួមជាមួយ សហរដ្ឋអាម៉េរិក និង EU ក្នុងការចូលរួមកាត់ផ្តាច់បណ្តាញ ប្រព័ន្ធធនាគារអន្តរជាតិ SWIFT របស់ ប្រទេស រុស្សី ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សី ដែលចូលលុកលុយប្រទេស អ៊ុយក្រែន។ លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា...
Update: រូបភាព ការតវ៉ាជុំវិញពិភពលោក ប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី មកលើអ៊ុយក្រែន នៅ ឡូសអែនជែឡេស សហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាឡឺម៉ង់ និងនៅទីក្រុង Chennai ប្រទេសឥណ្ឌា។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
ភ្នំពេញ ៖ លោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយលោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើការគាំទ្រឱ្យមាន សមយុទ្ធរួមគ្នា ក្នុងកម្រិតណាមួយជាមួយកម្ពុជា នៅពេលអនាគត។ ការប្រកាសគាំទ្របែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន...
ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៦៦៤,៩៩៤ ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការអប់រំ បរិយាប័ន្ននៅខេត្តកណ្តាល និងរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យ រយៈពេល៤ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ កុម្ភៈ បានឲ្យដឹងថា ក្នុងចំណោមថវិកា...
ភ្នំពេញ ៖ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន បានបង្ហាញអំពីការគាំទ្រផងដែរ ចំពោះដំណើរការបោះឆ្នោត នៅកម្ពុជា នៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។ ការបង្ហាញការគាំទ្រនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក...