បរទេស៖ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃពុធ បានឈ្នះការបោះឆ្នោតដឹកនាំ គណបក្សកាន់អំណាច ហើយគ្រោងនឹងក្លាយជា នាយករដ្ឋមន្រ្តីបន្ទាប់ កំពុងប្រឈមមុខនឹងកិច្ចការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងវាយប្រហារ ដោយជំងឺរាតត្បាត និងធានាសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងហានិភ័យ សន្តិសុខក្នុងតំបន់ដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា...
តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាននិយាយ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន បានតវ៉ាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ជុំវិញការចេញដីកា បង្គាប់ ឲ្យ ក្រុមហ៊ុន Mitsubishi Heavy Industries Ltd លក់ទ្រព្យសម្បត្តិ នៅក្នុងប្រទេសនេះ ដើម្បីផ្តល់សំណង នៅក្នុងបណ្តឹងការងារដោយបង្ខំ ក្នុងសម័យសង្គ្រាម...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន នឹងសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់សប្តាហ៍នេះ ស្ថានភាពគ្រាអាសន្នជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ និងខេត្តចំនួន ១៨ ព្រមទាំងការដាក់ប្រទេសក្នុងគ្រា អាសន្ននៅតំបន់ផ្សេងទៀត ដោយសារការឆ្លងបាន ធ្លាក់ចុះពីកម្រិតកំពូល។ នេះគឺជាលើកទីមួយ ហើយចាប់តាំងពីថ្ងៃទី៤ ខែមេសា ដែលគ្មានផ្នែកណាមួយ នៃប្រទេសជប៉ុន ស្ថិតនៅក្រោមស្ថានភាព គ្រាអាសន្ននៃជំងឺកូវីដ -១៩ ឬភាពអាសន្ន...
ភ្នំពេញ ៖ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានថ្លែងថា ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ជួយឲ្យកម្មវិធីផ្តល់វ៉ាក់សាំង កូវីដ-១៩ របស់កម្ពុជាទទួលជោគជ័យ និងរួមចំណែកអនុវត្ត ផែនការស្តារឡើងវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអង្គការយូនីសេហ្វ។ ក្នុងពិធីផ្តល់បរិក្ខារប្រព័ន្ធត្រជាក់ ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រ ផ្នែកលទ្ធកម្មដោយ...
បរទេស៖ មន្រ្តីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលគ្របដណ្តប់ដោយការផ្តល់ប្រឹក្សានេះនិយាយថា មិនមានព័ត៌មានថ្មីអំពីការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់នៅក្នុងប្រទេសរបស់ពួកគេនោះទេ ហើយការគំរាមកំហែងនឹងត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់។ យោងតាមសារព័ត៌មាន ASIA PACIFIC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារទី ១៤ ខែកញ្ញានេះថា រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន។ ស្ថានទូតជប៉ុននៅទីក្រុងម៉ានីលបានបញ្ជាក់ថា ការព្រមានមួយត្រូវបានចេញដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីការគំរាមកំហែងនេះ ប៉ុន្តែវាមិនអាចចែករំលែកព័ត៌មានលម្អិត ឬបង្ហាញពីប្រភពព័ត៌មានរបស់ខ្លួនបានទេ។...
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden នឹងមានផែនការក្នុងការស្វាគមន៍ជំនួបដោយផ្ទាល់ជាមួយ នឹងមេដឹកនាំប្រទេសអូស្ត្រាលី ប្រទេសជប៉ុន និងប្រទេសឥណ្ឌា ផងដែរនៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។ កិច្ចប្រជុំបួនភាគីនេះ នឹងធ្វើឡើងនៅក្នុងអគារសេតវិមាន រវាងលោក Joe Biden ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga លោកនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុនប្រឈមមុខដោយស្មោះត្រង់ និងឆ្លុះបញ្ចាំងពីប្រវត្តិនៃការឈ្លានពានរបស់ខ្លួន និងចាត់វិធានការជាក់ស្តែង ដើម្បីទទួលបានការទុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នេះនៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើក្រសួងអប់រំរបស់ប្រទេសជប៉ុន ដែលបានយល់ព្រមលើផែនការរបស់អ្នកបោះពុម្ពផ្សាយចំនួន ៥ ដើម្បីដកចេញ ឬផ្លាស់ប្តូរការបញ្ចេញមតិពាក់ព័ន្ធនៃ“ ស្ត្រីលួងលោមចិត្ដ” នៅក្នុងសៀវភៅសិក្សា។ លោក ចាវ បានលើកឡើងថា ការជ្រើសរើសមនុស្សដោយបង្ខំឱ្យ“...
ស៊ីដនី៖ និយតករប្រកួតប្រជែងរបស់អូស្រ្តាលី បានបដិសេធការអនុញ្ញាត ឱ្យក្រុមហ៊ុនអាកាសចរណ៍ Qantas Airways និងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) សម្របសម្រួលជើងហោះហើររវាងប្រទេសទាំងពីរ ដោយលើកឡើង ពីកង្វល់ការប្រកួតប្រជែង ខណៈការធ្វើដំណើរអន្តរជាតិ គ្រោងនឹងចាប់ផ្តើមឡើងវិញ។ ប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លោក Rod Sims បានលើកឡើងថា និយតករមិនពេញចិត្តថា ផលប្រយោជន៍សាធារណៈ...
បរទេស៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំសម្រាប់កិច្ចប្រជុំដែលអាចទៅរួច ដើម្បីធ្វើការដោះស្រាយជាផ្លូវការនូវបញ្ហាកូរ៉េខាងជើង ក្នុងទីក្រុងទីក្រុងតូក្យូ នាសប្ដាហ៍ក្រោយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ក្យូដូ នៅថ្ងៃអង្គារនេះ។ ដោយសំអាងដល់ប្រភពជាច្រើននោះ ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា ការត្រៀមរៀបចំនេះ គឺកំពុងត្រូវបានធ្វើឡើង សម្រាប់កិច្ចពិភាក្សាគ្នា រវាងប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim...
បរទេស៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោតឱ្យរដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាលលោក តារ៉ូ កូណូ នៅឯការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម នៅរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបោះឆ្នោតដែលនឹងកំណត់នាយករដ្ឋមន្ត្រីថ្មីផងដែរនោះ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីការពារជាតិ...