ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលជប៉ុន ត្រូវការរក្សា គោលនយោបាយ បន្ធូរបន្ថយរូបិយវត្ថុ

តូក្យូ ៖ លោក Haruhiko Kuroda ទេសាភិបាល ធនាគារកណ្តាលជប៉ុន បានឲ្យដឹងថា ធនាគារកណ្តាលជប៉ុន ត្រូវការបន្តគោល នយោបាយបន្ធូរបន្ថយ រូបិយវត្ថុរបស់ខ្លួន ដោយការពារជំហរស្នាក់នៅ ចំពេលមានការ ព្រួយបារម្ភថា ខ្លួនបានបង្ក ឱ្យមានការធ្លាក់ថ្លៃ យ៉ាងឆាប់រហ័ស នៃប្រាក់យ៉េនធៀប នឹងប្រាក់ដុល្លារអាមេរិក ។

ជំហររបស់ BOJ គឺផ្ទុយស្រឡះពី Federal Reserve របស់អាមេរិក និង ធនាគារកណ្តាលអ៊ឺរ៉ុប ក្នុងចំណោមអាជ្ញាធរ ហិរញ្ញវត្ថុផ្សេងទៀត នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ដែលកំពុងឆ្ពោះទៅរកការរឹតបន្តឹង គោលនយោបាយ រូបិយវត្ថុបន្ទាប់ ពីមានវិធានការបន្ទាន់ ដើម្បីដោះស្រាយ វិបត្តិសេដ្ឋកិច្ចចំពេលមានការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ ។

លោក Kuroda បានឲ្យដឹងនៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កថា “លក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានភាពខុសគ្នាយ៉ាងខ្លាំង ហើយ BOJ ត្រូវការដើម្បីបន្តគោលនយោបាយ បន្ធូរបន្ថយរូបិយវត្ថុបច្ចុប្បន្ន” ។

លោក Kuroda ដែលបានទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំហិរញ្ញវត្ថុអន្តរជាតិជាបន្តបន្ទាប់ រួមទាំងការប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ២០ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះបានឲ្យដឆងថា អតិផរណានៅក្នុងប្រទេសជប៉ុន គ្រាន់តែមកពីការកើនឡើង តម្លៃវត្ថុធាតុដើម និង “ខ្វះនិរន្តរភាព” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top