ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសស្តីពី បឹងទន្លេសាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានសម្រេចកែសម្រួល ផ្ទៃដីឲ្យប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្ត៣ ក្នុងបឹងទន្លេសាប ។ ដោយការកែសម្រួលនេះ សម្តេចថា ត្រូវឃ្វៀលចេញ ដោយផ្តល់លទ្ធភាពសម្រាប់ ឲ្យពួកគាត់រស់នៅជាអចិន្ត្រៃយ៍ រាប់ទាំងការអាស្រ័យផល...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានជំរុញឲ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងមុខតំណែងសាធារណៈ ត្រូវបន្ដដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។ ក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥...
ភ្នំពេញ ៖ ក្នុងពេលចូលបំភ្លឺ ចំពោះមុខគណៈកម្មការបង្រ្កាប បទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹក តំបន់៣ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១នេះ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានឆ្លើយសារភាពថា ខ្លួនមានដីព្រៃលិចទឹកត្រឹម១០០ហិកតាតែប៉ុណ្ណោះ ដែលនេះ ជាការឆ្លើយដោះសារយករួចខ្លួន ខណៈផ្កាយ២យោធារូបនេះ ត្រូវបានគេដឹងថា ជាមេខ្លោងទន្រ្ទានដីព្រៃលិចទឹក...
ភ្នំពេញ៖ អ្នករំលោភទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ ក្នុងខេត្តបន្ទាយមានជ័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឃាត់ខ្លួនឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំ ពាក់ព័ន្ធករណីកាន់កាប់ ទន្រ្ទាននិងលក់ដីរដ្ឋដោយខុសច្បាប់ ដោយលក់ដីចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតា ឱ្យទៅប្រជាពលរដ្ឋ៦នាក់ កាលពីអំឡុងឆ្នាំ២០១៨...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ស៊ុំ សុជាតិ ស្នងការរង នៃស្នងការនរគបាលខេត្តកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រាន់កាន់កាប់ ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ត្រូវបានអង្គភាពប្រឆាំអំពើពុករលួយ (ACU) រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១ពាន់ហិកតា និងលក់ដូរបានប្រាក់ ចំនួន ជាង៥១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ។...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ ចូលបំភ្លឺករណីកាន់កាប់ដីព្រៃលិចទឹកតំបន់៣ ក្នុងខេត្តបន្ទាយមានជ័យ នៅចំពោះមុខគណៈកម្មការបង្រ្កាបបទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹកនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១នេះ។ ប្រវត្តិរឿង៖ផ្កាយ២ ភ្លន់ តារា មេខ្លោងទន្ទ្រានដីព្រៃលិចទឹក និងលក់ដី សម្រាប់កងទ័ពបង្កបង្កើនផល ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើស...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹក ដល់ អតីតអ្នកធ្លាប់ធ្វើធំ នៅខេត្តភាគពាយ័ព្យ ជាប់ព្រំដែនថៃ ដែលចង់អន្តរាគមន៏ លើបញ្ហាកាប់បំផ្លាញព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ឱ្យឆាប់ដកដៃជាបន្ទាន់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ គណៈកម្មការអន្តរក្រសួងចុះបង្រ្កាប បទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹក និងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។
ភ្នំពេញ :អង្គភាពប្រឆាំង អំពើពុករលួយ នៅ ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ព័ន្ធករណីកាន់កាប់ដីព្រៃលិចទឹកតំបន់៣ នៅស្រុក កំពង់...