ឡុងដ៌៖ ក្រុមអ្នកវិភាគការពារជាតិបានឲ្យដឹងថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងនាំឱ្យអង្គការណាតូ ផ្លាស់ប្តូរយ៉ាងខ្លាំងនូវ សមត្ថភាពសន្តិសុខរយៈពេលវែងរបស់ខ្លួន នៅអឺរ៉ុបខាងកើត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកជំនាញព្យាករណ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ទំនងជានឹងបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ នៅលើផ្នែកខាងកើតរបស់ខ្លួន និងជំរុញការចំណាយយ៉ាងច្រើន។ ពួកគេបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់ ប៉ុន្តែសម្ពាធនឹងមានលើសមាជិកអឺរ៉ុប ក្នុងការបង្កើនការចំណាយ ដើម្បីដោះស្រាយការគំរាមកំហែង កើនឡើងពីរុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូលោក...
ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យចិន បដិសេធពីការគាំទ្ររុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន នៅពេលដែលសមាជិក សម្ព័ន្ធភាព បានប្រមូលផ្តុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញមួយ ។ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃពុធថា “សម្ព័ន្ធមិត្តមានការព្រួយបារម្ភថា ប្រទេសចិន អាចផ្តល់ជំនួយជាសម្ភារៈ សម្រាប់ការ...
បរទេស៖ រដ្ឋាភិបាលទីក្រុង Belgrade កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសស៊ែប៊ី នឹងមិនចង់បានសិទ្ធិក្នុងការចូលរួមជាមួយ នឹងប្លុកដែលដឹកនាំ ដោយអាមេរិកឡើយ។ ស៊ែប៊ីបានបញ្ជាក់ទៀតថា ខ្លួនមានសមត្ថភាពយោធាដោយខ្លួនឯង ហើយមកដល់បច្ចុប្បន្ននេះ ប្រទេសនិងពលរដ្ឋរបស់ខ្លួន មិនដែលបានបំភ្លេចឡើយ ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកដ៏អាក្រក់ កាលពីឆ្នាំ១៩៩៩ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយលោកប្រធានាធិបតី។ លោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា៖ ប្រទេសស៊ែបីនឹងល្អជាង...
ប៊ូដាពែស៖ រដ្ឋាភិបាលហុងគ្រី បានចេញក្រឹត្យមួយកាលពីថ្ងៃចន្ទ ដែលអនុញ្ញាតឱ្យកងទ័ពណាតូ ដាក់ពង្រាយនៅភាគខាងលិច ប្រទេសហុងគ្រី និងការដឹកជញ្ជូនអាវុធ ឆ្លងកាត់ទឹកដីរបស់ខ្លួន ដោយផ្លូវគោក ឬតាមផ្លូវអាកាសទៅកាន់ ប្រទេសសមាជិកណាតូផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រឹត្យដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីលោក Viktor Orban និងបានចុះផ្សាយក្នុងសារព័ត៍មាន ផ្លូវការកាលពីថ្ងៃច័ន្ទបាន ហាមឃាត់ការឆ្លងកាត់ “អាវុធធុនធ្ងន់” ឆ្លងកាត់ប្រទេសហុងគ្រី ទៅកាន់អ៊ុយក្រែន។...
Breaking: ទីក្រុងមូស្គូ ឌឺឱ្យ ការដាក់ទណ្ឌកម្ម លើលោក ពូទីន លោក ឡារ៉ូវ គឺជាសញ្ញា នៃភាពទន់ខ្សោយ របស់លោកខាងលិច, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
មូស្គូ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួននឹងវិភាគសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីពិភាក្សាអំពីស្ថានភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់ប្រទេសរបស់គាត់ ខណៈដែលការឈ្លានពានរបស់យោធារុស្ស៊ី ខិតទៅជិតទីក្រុងគៀវ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាន និយាយ ថា លោក បាន...
Breaking: លោក ស៊ី និយាយទៅកាន់ លោក ពូទីន ដោយអំពាវនាវ ឱ្យមាន “ការចរចា” ជាមួយអ៊ុយក្រែន ហើយ, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: អតីតប្រទេសប្លុកសូវៀត ប្រតិកម្មនឹងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន៖ ‘ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព’ នេះបើតាមការផ្សាយរបស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការផ្ទុះយ៉ាងខ្លាំង ដែលបានឮនៅកណ្តាលទីក្រុងគៀវ, ការបំផ្ទុះខ្លាំងពីរបានឮនៅក្នុងរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រ។ នេះបើតាមអ្នកកាសែត AFP និយាយនៅមុនបន្តិច។ ទីប្រឹក្សាក្រសួងមហាផ្ទៃ អ៊ុយក្រែន លោក Anton Herashchenko បាននិយាយនៅលើ Telegram ថា “ការវាយប្រហារលើទីក្រុង Kyiv ដោយប្រើកាំជ្រួចនាវាចរ និងមីស៊ីលផ្លោង ទើបតែចាប់ផ្តើមឡើងវិញ។...
Breaking: ការផ្ទុះយ៉ាងខ្លាំង បានលាន់ឮកក្រើក នៅកណ្តាលក្រុងគៀវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា