កីឡា
ឥណ្ឌា មានបំណងចង់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្ដិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០៣៦
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី បានឲ្យដឹងក្នុងពិធីបើកសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៤១ នៅទីក្រុងបុមបៃ ដែលថាប្រទេសឥណ្ឌាចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦។ ឥណ្ឌាមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះអូឡាំពិកនោះទេ ហើយសម្រាប់ឆ្នាំ២០៣៦ ប្រទេសជាង ១០ បានបង្ហាញចំណាប់អារម្មណ៍ រួមទាំងម៉ិកស៊ិក និងឥណ្ឌូនេស៊ីផងដែរ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។ លោក មូឌី បានលើកឡើងថា “ឥណ្ឌានឹងមិនទុកដុំថ្មចោលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០៣៦ នេះគឺជាសុបិនដែលមានអាយុកាល និងជាក្តីប្រាថ្នារបស់ប្រជាជនឥណ្ឌា...