បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសតួគីដែល កំពុងបំពេញទស្សនកិច្ចលោក Hakan Fidan លើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីបានជួបជាមួយនឹងលោក Fidan លោក Hussein បាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដោយមិន បានបញ្ជាក់ច្បាស់ ពីពេលវេលាថាប្រធានាធិបតី រុស្សីលោក Vladimir Putin នឹងត្រូវធ្វើដំណើរមកបំពេញ ទស្សនកិច្ចក្នុងប្រទេសតួគីក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថាមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទរួចទៅហើយ និងព្រមទាំងឈានទៅដល់ការព្រមព្រៀង...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីការិយាល័យរបស់ អភិបាលក្រុងអ៊ីស្តង់ប៊ុល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា ប៉ូលិសប្រឆាំងគ្រឿងញៀនតួកគី បានរឹបអូសថ្នាំញៀនចំនួន ៨,៥តោន និងជាង២,៥លានគ្រាប់ គិតចាប់តាំងពីខែមករា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប៉ូលិសបានអនុវត្តប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនចំនួន ២៤.៥៣៩គ្រាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣.២៥១នាក់...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានឲ្យដឹងថា រុស្ស៊ី គួរតែចូលរួម ដើម្បីស្តារឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយព្រមានថា ដំណោះស្រាយណាមួយដែលមិនរាប់បញ្ចូលទីក្រុងម៉ូស្គូ នឹងគំរាមកំហែងដល់សន្តិសុខ។ លោក Fidan បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមដោយសមភាគីវេណេស៊ុយអេឡា លោក Yvan Gil ថា “យើងជឿជាក់ថា ប្រទេសរុស្ស៊ី គួរតែត្រូវបាននាំយកមកលើតុចរចា”...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សា លម្អិតស្ដីពីការបន្ត នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។ លោក Erdogan បានលើកឡើងថា តួកគី បានខិតខំប្រឹងប្រែងយ៉ាងសំខាន់ ដើម្បីអនុញ្ញាតឱ្យសន្តិភាពបានគ្រប់គ្រងក្នុងអំឡុងពេលការហៅទូរស័ព្ទដែលបានធ្វើឡើងតាមការស្នើសុំរបស់លោក ហ្សេឡិនស្គី នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គំនិតផ្តួចផ្តើម...
អង់ការ៉ា៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសតួកគី និងប្រទេសអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទ្វេភាគីចំនួន ១៣ ដែលមានតម្លៃ ៥០,៧ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោកគីលោក Recep Tayyip Erdogan ទៅកាន់ទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃពុធ។ កិច្ចព្រមព្រៀងដែលគ្របដណ្តប់លើថាមពល ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក ហិរញ្ញវត្ថុ...
បរទេស ៖ អ្នកនាំពាក្យ របស់គណកម្មការ អឺរ៉ុប លោក Peter Stano កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា នៅត្រឹមឆ្នាំក្រោយនេះ ប្រទេសតួកគី នឹងមិនពុំទាន់អាចទទួលបានឳកាស ក្នុងការចូលរួមជាសមាជិកពេញសិទ្ធ របស់សហភាពអឺរ៉ុបនោះឡើយ ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា ការប្រកាសដោយមន្ត្រីជាន់ខ្ពស់ របស់អឺរ៉ុបរូបនេះ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍មកថា ពលរដ្ឋដែលរស់នៅក្នុងផ្ទះនារដូវក្តៅនៅជុំវិញស្រុក Aliaga របស់ប្រទេសតួកគី នៅក្នុងខេត្ត Izmir ស្ថិតភាគខាងលិចប្រទេសនេះ កំពុងត្រូវបានជម្លៀសខ្លួនចេញតាមផ្លូវគោក និងសមុទ្រ បន្ទាប់ពីមានអគ្គីភ័យ បានឆាបឆេះកាលពីព្រឹកថ្ងៃចន្ទ ។ ទូរទស្សន៍ Aliaga បានដកស្រង់សម្តី...
អង់ការ៉ា ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសថា រដ្ឋាភិបាលតួកគី បានយល់ព្រមជំរុញ ការចូលជា សមាជិក របស់ប្រទេសស៊ុយអែត ទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នៅថ្ងៃចន្ទ មួយថ្ងៃមុនកិច្ចប្រជុំកំពូលរបស់ សម្ព័ន្ធភាពក្នុងរដ្ឋធានីលីទុយអានី ។ លោក Stoltenberg បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសរបស់លោក បានប្រកាន់យកជំហរត្រឹមត្រូវ និងតុល្យភាព នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបានពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅក្នុងការជួបជុំមួយនៅខេត្ត Bayburt ភាគខាងកើតប្រទេស បន្ទាប់ពីលោកបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន...