ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់មិនឲ្យមានការចេញចូល កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់អគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការរលួចលាក់នាំជនបរទេសចេញពីភូមិសាស្ដ្របិទខ្ទប់។ ក្នុងសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបែងចែកផែនទីមិនផ្លូវការ។ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែម ទៀត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍មួយ ជួយដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ គឺរាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ ព្រមទាំងជួយបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ២ខែផងដែរ ។ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសានេះ សម្តេចតេជោ...