បឺលីន៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពអាកាសអាល្លឺម៉ង់ នបញ្ជូនកងនាវារួមទាំង យន្តហោះចម្បាំងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ជាលើកដំបូងកាលពីថ្ងៃចន្ទ សម្រាប់សមយុទ្ធរួម និងប្រតិបត្តិការផ្សេងៗទៀត។ ការបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៦គ្រឿង និងយន្តហោះយោធាផ្សេងទៀត រួមទាំងនាវាដឹកយន្តហោះចម្បាំង គឺមានគោលបំណងលើកកម្ពស់ ទំនាក់ទំនងសន្តិសុខជាមួយតំបន់ ចំពេលមានភាពតានតឹងខ្លាំង ជុំវិញច្រកសមុទ្រតៃវ៉ាន់។ កងនាវានេះនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែកញ្ញា...
បរទេស៖ កាលពីថ្ងៃទី ២ ខែតុលា នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក បានប៉ះទង្គិចជាមួយនឹងវត្ថុមួយ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...
វ៉ាស៊ីនតោន៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិក បានបុកជាមួយវត្ថុមិនស្គាល់ អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីចុងសប្តាហ៍មុន នេះបើតាមសេចក្តីរាយការណ៍ របស់កងនាវាចរប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកអាមេរិក ខណៈរាយការណ៍ថា គ្មានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ។ យោងតាមសេចក្តីប្រកាស ព័ត៌មានសារព័ត៌មាន The Connecticut បានបុកទៅលើវត្ថុមួយ ខណៈកំពុងលិចនៅរសៀលថ្ងៃសៅរ៍...
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ សម្រាប់ពង្រឹងអត្ថិភាព សេដ្ឋកិច្ចនយោបាយ និងការការពាររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយប្តេជ្ញាសហការជាមួយ តួអង្គទាំងអស់នៅក្នុងតំបន់ និងមិនស្វែងរកការ ប្រឈមមុខដាក់គ្នាឡើយ។ យោងតាមការអនុម័តរួមគ្នា នៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចប្រជាសាស្ត្រ និងនយោបាយរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឱ្យវាក្លាយជាតួអង្គសំខាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់អន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល។ សហភាពអឺរ៉ុប...
បរទេស៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមនានាដែលបង្កឡើង ដោយប្រទេសចិនក្នុងតំបន់ ស្របពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា...
តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងសម្របសម្រួល យ៉ាងជិតស្និទ្ធលើជំហាននានា ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី នៅឯកិច្ចពិភាក្សាសន្តិសុខនៅថ្ងៃអង្គារនេះ នៅទីក្រុងតូក្យូ នៅពេលដែលប្រទេសចិន ដាក់ចេញនូវវិធានការបង្ខំកាន់តែខ្លាំង ឡើងនៅទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស...