បរទេស៖ មជ្ឈមណ្ឌលបញ្ជាការទឹកជាតិ របស់ប្រទេសថៃ នៅថ្ងៃសៅរ៍ បានចេញសេចក្តីណែនាំ ដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងជាយក្រុងបាងកក ដើម្បីទប់ទល់នឹងការជន់លិចពីទន្លេ និងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោង។ យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានធារាសាស្ត្រថៃ...
បរទេស៖ ជាមួយនឹងការព្យាករណ៍ ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរដូវវស្សានៅពេលខាងមុខ នៅប្រទេសថៃ គឺ មានទាំងដំណឹងល្អ និងដំណឹងអាក្រក់សម្រាប់ប្រជាជនថៃព្រួយបារម្ភពីទឹកជំនន់។ យោងតាមវែបសាយ Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងអាជ្ញាធរ និងអ្នកជំនាញនៅប្រទេសថៃ បានសន្យាថា ទឹកជំនន់នឹងមិនអាក្រក់ដូចគ្រោះមហន្តរាយឆ្នាំ ២០១១ នោះទេ។ ទោះយ៉ាងណាក៏ដោយ...
បរទេស៖ តុលាការធម្មនុញ្ញប្រទេសថៃ បានឱ្យដឹងថា គ្មានសេចក្តីសម្រេចណាមួយ នឹងត្រូវបានផ្តល់ឱ្យលើការកាន់តំណែង របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងកិច្ចប្រជុំពិសេសមួយ នៅថ្ងៃនេះទេ ខណៈដែលតុលាការបានសន្យាថា នឹងមានការស៊ើបអង្កេត លើការលេចធ្លាយឯកសារសំខាន់ៗ ដែលបង្ហាញដោយ អតីតអ្នកសរសេរធម្មនុញ្ញរបស់ថៃ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisr បាននិយាយថា ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បានស្នើឱ្យរំលាយ អង្គភាពដឹកជញ្ជូននាយករដ្ឋមន្រ្តី (PMDU) ដោយសារតែប្រតិបត្តិការរបស់ខ្លួន ត្រូវបានចម្លងជាមួយអង្គការផ្សេងទៀត ហើយវាបានសំរេចគោលដៅ របស់ខ្លួនរួចហើយ។ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានយល់ព្រមរំលាយ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីសុខាភិបាលបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្នុងប្រទេសថៃឡង់ដ៏ បានកើនឡើងដល់២០នាក់ហើយ ខណៈដែលជនរងគ្រោះបន្តទទួលការព្យាបាល ។ អគ្គិភ័យបានកើតឡើងកាលពីថ្ងៃទី៥ សីហា នៅក្លឹប Mountain B ក្នុងខេត្តឈុនបុរី ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគអាគ្នេយ៍...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា បានមកដល់ប្រទេសថៃឡង់ដ៏ នេះបើយោងតាមសាក្សីទីភ្នាក់ងារ Reuters ៣នាក់ ខណៈដែលគាត់ស្វែងរក ទីជំរកបណ្តោះអាសន្ននៅក្នុងប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ប្រទេសដែនកោះរបស់គាត់កាលពីខែមុន...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការកើនឡើង ប្រចាំថ្ងៃនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៣.៥៥៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលប្រភេទ Omicron បន្តរីករាលដាលពាសពេញប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តួលេខនោះបាននាំឱ្យចំនួន អ្នកឆ្លងសរុបនៅក្នុងប្រទេសដល់ទៅ ២,៧៩លាននាក់ ខណៈដែលអ្នកស្លាប់មានដល់ ២២.៧៦៨ នេះបើយោងតាមមជ្ឈមណ្ឌល...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថាមាន៨.៤៥០ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមានអ្នកស្លាប់បន្ថែម២៨នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងប្រទេសបានកើនឡើងសម្រាប់ថ្ងៃទី៣ ជាមួយគ្នានេះមានរដ្ឋធានីបាងកក សាមុតសាខន ណន់ថាបុរី ឈុនបុរី និងភូកេតដែលបានកត់ត្រាច្រើនជាងគេបំផុត ។ លោក Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏ បានរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-៩ថ្មីជាង៧.០០០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ គេបានដឹងថា កាលពីថ្ងៃពុធ ទី២៦ ខែមករា ក្រុមគ្រូពេទ្យបានប្រមូលយក សំណាករកមេរោគបង្កជំងឺកូវីដ-១៩ នៅក្នុងក្រុងបាងកក ។ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏នឹង បន្តការផ្អាកកម្មវិធីលើកលែង ការដាក់ឱ្យនៅដាច់ពីគេ និងនាំមកនូវការរឹតបន្តឹងសារជាថ្មី បន្ទាប់ពីការកើនឡើងនៃ ករណីឆ្លងវីរុសថ្មីដែលទាក់ទង នឹងវីរុសបំប្លែងខ្លួន Omicron ។ ក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងកាលពីថ្ងៃសុក្រ ។...