ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យថៅកែរោងចក្រ ត្រូវធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នពិតប្រាកដរបស់កម្មករមកក្រសួងការងារ ឲ្យបានមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ការស្នើរបស់រដ្ឋមន្រ្តីការងារនេះ ក្រោយពីសាលារាជធានីភ្នំពេញតម្រូវឲ្យម្ចាស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ត្រូវផ្តល់អត្តសញ្ញារបស់បុគ្គលិកខ្លួននៅពេលសុំច្បាប់ឈប់សម្រាក់ដើម្បីងាយស្រួលតាមដានរកករណីកូវីដ១៩ ៕
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស រៀបចំកម្មវិធីអប់រំកម្មករនិយោជិករបស់ខ្លួន ឲ្យយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងបទបង្ហាញពីការវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយជូនក្រុមហ៊ុនជាតិ និងអន្តរជាតិ ប្រមាណ៥០ក្រុមហ៊ុន ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា...