ភ្នំពេញ៖ ជាមួយនឹងការសោកស្ដាយ និងមន្ទិលសង្ស័យ ជុំវិញការវាយកម្ទេច កុដិបុរាណចំនួន៣ ក្នុងវត្តឧណ្ណាលោម និងបន្តវាយកម្ទេចចេតិយបុរាណ នៅក្នុងវត្តបុទុមវត្តី ត្រូវបានអ្នកតាមដានព័ត៌មាន បានលើកឡើងជាទស្សនៈនិងមតិថា «ប្រាសាទបាក់បែកក្នុងព្រៃ នៅប្រឹងរក្សា ចុះអនិច្ចារអ្វីតែចេតិយនិងកុដិបុរាណ នៅកណ្ដាលទីក្រុងភ្នំពេញ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានភាពមិនប្រក្រតីជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងអ្វីដែលបានឆ្លុះបញ្ជាំងពី ប្រវត្តិសាស្រ្ត ដូចជាការវាយកម្ទេច កុដិបុរាណចំនួន៣ (កុដិលេខ៤៣, ៤៤,៤៥)...
នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រូវបានបរទេសខ្លះ ពិសេសលោកខាងលិច ចាត់ទុកជារឿងអយុត្ដិធម៌ និងរំលោភលើសិទ្ធិមនុស្ស។ ថ្មីៗនេះក៏កើតមានបន្ដទៀត នូវការចោទប្រកាន់ថាតុលាការកម្ពុជាកាត់ទោសស្ដ្រីជាមេធាវីខ្មែរអាមេរិកាំងម្នាក់ឈ្មោះសេង ធារី ជារឿងអយុត្ដិធម៌។ គួររំលេចឱ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសស្ដ្រីឈ្មោះសេង ធារី ជាមេធាវីខ្មែរអាមេរិកាំងដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ...
ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យចុះបង្រ្កាប ក្រុមឈ្មួញទុច្ចរិត ដែលបំផ្លិចបំផ្លាញត្រី និងធនធានធម្មជាតិ នៅបឹងទន្លេសាប ប្រជាពលរដ្ឋទូទាំងនគរ បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ។ អ្នកវិភាគបានលើកឡើងថា បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី នឹងលុបបំបាត់ បាននូវការអន្តរាគមន៍ ពីសំណាក់មន្រ្តី ខិលខូច ដែលចូលដៃចូលជើង...
ភ្នំពេញ៖ ក្រោយពីវៀតណាម បានប្រកាសបិទព្រំដែន ជាមួយកម្ពុជា ជាឯកតោភាគី កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសម្រេចផ្អាកការ ផ្ដល់ទិដ្ឋការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយមិនបានជូនដំណឹង មកភាគីកម្ពុជាជាមុន ជាពិសេសការបិទច្រកព្រំដែន ជាការបង្ហាញឲ្យឃើញថាប្រទេសវៀតណាម ពុំបានប្រកាន់នូវឥរិយាបថ គោរពសន្ធិសញ្ញាការទូត ក្រុងវីយេន ប្រទេសអូទ្រីស...
ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបតំរូវការ បច្ចុប្បន្ នក៏ដូចជា គណៈកម្មការអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ២០% នៃទំនិញសរុបរបស់កម្ពុជា ដែលធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរធ្វើសំណើរមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដើម្បីឲ្យប្រទេសចិនបោះដុំប្រភេទទំនិញ ដែលជាវត្ថុធាតុផ្ដាច់មុខមកឲ្យកម្ពុជា យកទៅចែកចាយបន្តទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលបណ្ដាប្រទេសអ្នកផលិតមួយចំនួន កំពុងជួបវិបត្តិខ្វះវត្ថុធាតុដើម ហើយប្រទេសចិនមិនអាចធ្វើការផ្គត់ផ្គង់ដោយផ្ទាល់បាន...