បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធររុស្ស៊ីមិនបានដឹងអ្វីសោះ អំពីការបរាជ័យដែលត្រូវបានចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចែករំលែកព័ត៌មានស្តីពីការគំរាមកំហែងនៃការ វាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ។ សេចក្តីថ្លែងការណ៍របស់លោក Peskov បានឆ្លើយតបទៅនឹងអត្ថបទមួយរបស់ The New York Times ដែលដកស្រង់ប្រភពអនាមិកបានអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានអះអាងថាការខ្វះទំនុកចិត្តរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានរារាំងទីក្រុងវ៉ាស៊ីនតោន ពីការចែករំលែកព័ត៌មានសម្ងាត់ទាំងអស់ដែលខ្លួនមានអំពីការវាយប្រហារភេរវកម្ម ដែលនឹងត្រូវកើតឡើងនៅទីក្រុងមូស្គូ។ ខ្មាន់កាំភ្លើង៤នាក់ បានបើកការវាយប្រហារភេវរកម្ម ដោយការសម្លាប់រង្គាលដ៏បង្ហូរឈាម ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររុស្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលពួកគេបានផ្ទុះអាវុធ នៅឯកន្លែងប្រគុំតន្ត្រីដ៏ធំមួយ នៅខាងក្រៅរដ្ឋធានី មុនពេលដុតអគារហើយជាលទ្ធផល មនុស្សដល់ទៅ ១៤៣នាក់...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងដោយក្រុមបាតុករ ដើម្បីសម្រុកចូលអគាររដ្ឋបាលទីក្រុង Belgrade កាលពីថ្ងៃអាទិត្យ គឺជាផ្នែកនៃផែនការមួយរបស់ បណ្តាប្រទេសលោកខាងលិច ដើម្បីផ្តួលរំលំរដ្ឋាភិបាលស៊ែប៊ី។ យោងតាមការចេញផ្សាយរបស់ RT បាតុករគាំទ្រលោកខាងលិច រាប់ពាន់នាក់បានប៉ុនប៉ងទម្លុះចូល ទៅក្នុងអគាររដ្ឋាភិបាលក្នុងរដ្ឋធានី កាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពី ជ័យជម្នះរបស់គណបក្សរីកចម្រើនស៊ែប៊ី ឬSNS ដែលកំពុងកាន់អំណាចលើក្រុមចម្រុះ គាំទ្រសហភាពអឺរ៉ុបប្រឆាំងអំពើហឹង្សា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា លោកមើលឃើញថា មិនមានសញ្ញាណាមួយរបស់ប្លុកនេះ ដែលផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងមូស្គូនាពេលខាងមុខនោះទេ។ លោក...
បរទេស៖ ការិយាល័យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ ជាបន្តបន្ទាប់លើយន្តហោះគ្មានមនុស្សបើក ទៅលើទីក្រុងមូស្គូ និងបានអំពាវនាវឱ្យបញ្ចប់ “ការវាយប្រហារណាមួយ និងគ្រប់កន្លែងលើមូលដ្ឋានស៊ីវិល” ។ រុស្ស៊ីបានស្តីបន្ទោស ចំពោះការវាយប្រហារនេះ និងថានេះ ជា “ការវាយប្រហារភេរវកម្ម” របស់អ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែនបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេបន្តការវាយលុកនៅទូទាំងជួរមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់ទីក្រុងគៀវបានបាត់បង់បុគ្គលិកយោធារាប់រយនាក់ និងគ្រឿងសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និងរថយន្តប្រយុទ្ធកង់ ១០ AMX-10 ដែលផលិតដោយបារាំង។ យោធារុស្ស៊ី...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ដោយផ្តោតលើឃ្លាំងផ្ទុកសព្វាវុធ គ្រាប់ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ ក៏ដូចជាអាកាសយានដ្ឋានជាច្រើនផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់យោធារុស្ស៊ីដោយមិនបានបញ្ជាក់លម្អិតថា ការវាយប្រហារដែលបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយពី អាកាស និងតាមសមុទ្រ”...
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជា បានឃុំខ្លួនឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ជុំវិញការសង្ស័យថា ឧត្តមសេនីយ៍រូបនេះ មានទំនាក់ទំនងទៅនឹងការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាព...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងមិនគោរពតាម “ច្បាប់ដែលហៅថា” ដែលបង្កើត និងដាក់ដោយ “ប្រទេសមួយចំនួន” នោះទេ ក្នុងពេលលោកបានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំក្រុមប្រឹក្សា នីតិប្បញ្ញត្តិរបស់រុស្ស៊ីនៅទីក្រុង St. Petersburg។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣...
បរទេស៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា ការរិះគន់ និងការលាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចោទទីក្រុងម៉ូស្គូលើផែនការ ក្នុងការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ខណៈដែលអាមេរិកខ្លួនឯងក៏រក្សា អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀតផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Antonov...