រុស្ស៊ី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះទីហ្វុង Khanun បានបង្កឱ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅតំបន់ Primorsky Krai នៃតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ដោយបានជំរុញឱ្យក្រុងចំនួន២១ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងខិតជិតកោះ ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ដែលអាចនឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ផ្នែកខ្លះនៃតំបន់នេះ ខណៈដែលការព្រមានអំពីការរអិលបាក់ដី ទឹកជំនន់ និងខ្យល់បក់ខ្លាំង។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា បន្ទាប់ពីរំកិលបន្តិចម្តងៗជុំវិញខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា ព្យុះទីហ្វុងកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត ដោយកោះ Amami-Oshima ក្នុងខេត្ដកាហ្គោស៊ីម៉ា ចូលក្នុងតំបន់ព្យុះរបស់ខ្លួន។ ខ្សែភ្លៀងលីនេអ៊ែរដែលគេស្គាល់ថា...