បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសចិន នាពេលថ្មីៗនេះ បានបង្កើតគម្រូនាវាផ្ទុកយន្តហោះនិងនាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់វាលខ្សាច់ភាគពាយព្យប្រទេស ដែលអាចប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់ ត្រៀមសម្រាប់ជម្លោះទ័ពជើងទឹកអនាគត ស្របពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។ ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនការធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា ហើយសមត្ថភាពហើយនិងបំណងប្រាថ្នារបស់មហាយក្សនៅតំបន់អាស៊ីមួយនេះ កំពុងតែបង្កើនការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងជុំវិញរឿងដែនសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧត្តមភាពយោធានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ រូបភាពដែលថតបានកាលពីថ្ងៃអាទិត្យ ដោយក្រុមហ៊ុនរូបភាពផ្កាយរណប Maxar...
បរទេស៖កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា សមយុទ្ធ Citadel Rumble 2021 ដែលជាសមយុទ្ធសមការឆ្លើយតបចំពោះគ្រោះរញ្ជួយដី រយៈពេល១សប្ដាហ៍ បានចាប់ផផ្តើមធ្វើនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពជើងទឹកថាសហរដ្ឋអាមេរិក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ ជាការតេស្តសាកល្បងសមត្ថភាពអង្គភាពទ័ពជើងទឹក ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយជាច្រើន ហើយសម្រាប់ឆ្នាំ២០២១នេះ សេណារីយ៉ូរយៈពេលមួយសប្ដាហ៍ គឺមានពាក់ព័ន្ធជាមួយរឿងគ្រោះរញ្ជួយដី ដែលបង្កឲ្យមានព្រឹត្តិការណ៍គ្រោះថ្នាក់ផ្សេងៗទៀត។ ក្រុមគ្រប់គ្រងភាពអាសន្នរបស់ទ័ពជើងទឹក នឹងចូលរួមជាដៃគូជាមួយទីភ្នាក់ងារជំនួយមិនមែនយោធា...
បរទេស៖លេខាធិការស្តីទី នៃទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយការពារ សំណើរទិញនាវាពិឃាត Flight III មួយគ្រឿងក្នុងកញ្ចប់ថវិកាឆ្នាំនេះ ជំនួសឲ្យពីរគ្រឿង នៅក្នុងអំឡុងកិច្ចប្រជុំស្តីពី កញ្ចប់ថវិការបស់រដ្ឋសភា។ មន្ត្រីមួយចំនួនបានលើកឡើងពី តម្លៃថាជាមូលហេតុ ដែលទ័ពជើងទឹក បានស្វះស្វែងទិញតែមួយគ្រឿង នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២២ ជំនួសគម្រោងទិញពីរគ្រឿង ក្នុងកុងត្រាច្រើនឆ្នាំបច្ចុប្បន្ន រវាងទ័ពជើងទឹកនិងក្រុមហ៊ុន General Dynamics...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ពជាង៥.០០០នាក់ នាវាចំនួន៣២គ្រឿង និងយន្តហោះចំនួន៤០គ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់កងទ័ពជើងទឹកអ៊ុយក្រែននិងកងនាវាលេខ៦របស់ទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ព្រឹត្តិការណ៍សមយុទ្ធយោធានេះ គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវម៉ូទ័ររ៉ុកកែតលឿនជាងសម្លេង នៅរដ្ឋយូថាហ៍ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាស ព័ត៌មានទ័ពជើងទឹកបានឲ្យដឹងថា កម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រកងទ័ពជើងទឹក បានធ្វើតេស្តបាញ់សាកល្បង ម៉ូទ័ររ៉ុកកែតដំណាក់កាលទីមួយ ហើយនោះជាជំហានឆ្ពោះ ទៅរកការអភិវឌ្ឍផលិតមីស៊ីល វាយប្រហារលឿនជាងសម្លេង ដែលនឹងដាក់ប្រើប្រាស់ដោយ ទ័ពជើងទឹកនិងទ័ពជើងគោក។...