ឡុងដ៌៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងដ៏ធំបំផុត និងជានិរន្តរភាពបំផុតនៃអំពើហិង្សានយោបាយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ របាយការណ៍នេះបានកំណត់ករណីអំពើហិង្សាផ្នែកនយោបាយចំនួន ២១៣ ករណី ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយអ្នកគាំទ្រអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយដកស្រង់សម្តីអ្នកសិក្សា ៣រូប ដែលបានពិនិត្យករណីនេះដោយលើកឡើងថាពួកគេបានបន្ថែមភស្តុតាង ដែលកើនឡើងថាអំពើហិង្សានយោបាយ...
ភ្នំពេញ៖លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជាថ្មីលើកិច្ចគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗជាប្រវត្តិសាស្រ្ត យ៉ាងមានលំនឹងនៅកម្ពុជាក្នុងការបន្តដំណើរ លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងការការពារឯករាជ្យជាតិ អធិបតេយ្យភាព សន្តិសុខ និងអត្ថប្រយោជន៍អភិវឌ្ឍន៍។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា លោក វ៉ាង វិនធាន មានប្រសាសន៍ថា...
ថ្ងៃទី ២៥ខែតុលា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ក្រោមអធិបតីភាព របស់លោក Xi Jinping ដើម្បីសិក្សាស្រាវជ្រាវ ពីការរៀបចំចាត់ចែង ការរៀនសូត្រ ឃោសនា និងអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ពិនិត្យពិភាក្សាលើ «ការកំណត់មួយចំនួន របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន...
ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ឱឡារិកសម្រាប់អត្តពលិកកីឡា នៃអូឡាំពិករដូវរងា និងអ្នកនិយមចូលចិត្តកីឡា លើទឹកកកនៅទូទាំងពិភពលោក ហើយប្រជាជននៃ បណ្តាប្រទេសនានាលើពិភពលោក បានទន្ទឹមរង់ចាំដោយភាពកក់ក្តៅ ជាយូរមកហើយចំពោះព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបែរជា លេងល្បែងនយោបាយម្តងហើយម្តងទៀត ដោយយកការប្រកួតកីឡាអូឡាំពិក រដូវរងានិងយកអ្វីដែលហៅថា “បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង” ធ្វើជាលេស ហើយបានប្រកាសថា ខ្លួននឹងមិនចាត់បញ្ជូនមន្រ្តីការទូត...
ភ្នំពេញ ៖ លោក ជូង ជូងី ដែលគេដឹងថា ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ីនិងអតីតក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ហើយក៏ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សប្រឆាំងនេះ បានប្រកាសសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។ លិខិតស្នើសុំធ្វើនយោបាយឡើងវិញ ដោយមានស្នាមមេដៃលោក ជូង ជូងីត្រូវបានដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកសរសើរ ពីខ្លឹមសារសំណេរ របស់លោក យឹម ស៊ីណន ក្រោមចំណងជើង «កំហុសយុទ្ធស្ត្រ» ថាពិតជាមានអត្ថន័យ ខ្លឹមសារល្អ ។ លោក យឹម ស៊ីណន អតីតយុវជនម្នាក់ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានរិះគន់លោក...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ និងបរិយាយទៅលើសំដីរបស់លោក សម រង្ស៊ី ដែលចង់បានការដោះស្រាយ លើផ្នែកនយោបាយក្នុងគោលបំណង ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមានសេរីភាព និងឲ្យអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញនោះគឺលោកថា មិនអាចទៅរួចទេ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម...
ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro...
ភ្នំពេញ ៖ លោក សយ សុភាពដែលជាអ្នកចូលចិត្តវិភាគ និងតាមដានស្ថានការណ៍នយោបាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងពីអតីតកាលរបស់អតីតមេបក្សប្រឆាំងនៅកម្ពុជាគឺលោក សម រង្ស៊ីថា ដើម្បីសងសឹកសម្តេចក្រុមព្រះកាលពីឆ្នាំ២០០៤ លោក សម រង្ស៊ី សុខចិត្តសរសេរលិខិតសុំទោសបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០០៦ ហើយបបួលសម្តេចកែរដ្ឋធម្មនុញ្ញពី២ភាគ៣...
ភ្នំពេញ ៖ ក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានលើកឡើង ពីជោគវាសនារបស់លោក សម រង្ស៊ី និងលោក កឹម សុខា ថានឹងប្រកាសបែកបាក់គ្នា ជាចំហរហើយនោះ លោក សយ សុភាព ដែលអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ជាតិ-អន្តរជាតិ បានលើកឡើង ជាទស្សនៈផ្ទាល់ខ្លួនថា...