វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ George Washington នឹងចាកចេញពីរដ្ឋ Virginia ក្នុងសប្តាហ៍នេះទៅកាន់ មូលដ្ឋានទ័ពជើងទឹកយូកូស៊ូកា ក្បែរទីក្រុងតូក្យូ ដោយជំនួសនាវា Nimitz-class មួយទៀតគឺ Ronald Reagan ។ នាវាផ្ទុកយន្ដហោះ George Washington ដែលត្រូវបានដាក់ពង្រាយ ទៅកាន់មូលដ្ឋានពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥...
បរទេស៖ នាវាផ្ទុកយន្តហោះ Royal Navy HMS Prince of Wales របស់ចក្រភពអង់គ្លេស បានខូច នៅឆ្នេរសមុទ្រភាគខាងត្បូងនៃចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីចាប់ផ្តើមធ្វើសមយុទ្ធនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាវាចម្បាំងទម្ងន់...
បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា