តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧...
តេអេរ៉ង់ ៖ កិច្ចចរចាថ្មី ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅរដ្ឋធានី វីយែន ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កើនឡើងបន្ទាប់ពីការ វាយប្រហារទៅលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់។ បន្ទាប់ពីការដាច់ចរន្តអគ្គិសនី បានវាយប្រហារកន្លែងផលិត ប្រេងកាត Natanz នៅកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែល ពីបទបំផ្លិច...
បរទេស៖ សមាជិករដ្ឋសភាអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដែលអនុញ្ញាតឲ្យមានការឃ្លាំមើល ចំាបាច់ធ្វើឡើងដោយអង្គភាព នុយក្លេអ៊ែអង្គការសហប្រជាជាតិ រហូតដល់ទៅរយៈពេល៣ខែ ដោយនិយាយថា ទង្វើបែបនេះ បានល្មើសនឹងច្បាប់ ដែលតម្រូវឲ្យបញ្ចប់ការត្រួតពិនិត្យនានា របស់ភ្នាក់ងារនោះ នៅក្នុងសប្ដាហ៍នេះ។ យោងទៅតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Mojtaba Zolnour ជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា បាននិយាយថា...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ប៉ុន្តែនឹងមិនចរចាឡើងវិញ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះឡើយ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា“...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងពិចារណាលើគំនិតមួយចំនួន ស្តីពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងជម្រើស ស្តីពីកន្លែងដែលភាគីទាំងពីរ នឹងបោះជំហានតូចៗ អនុវត្តតាមពេញលេញតាមសន្សំពេលវេលា។ វិធីសាស្ត្រទន់ភ្លន់បែបនេះ អាចបង្ហាញឲ្យឃើញនូវ ការបន្ថយក្នុងចំណងមិត្តភាព ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀងនោះ នៅក្នុងឆ្នាំ២០១៨ និងបង្កកការបំពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ដែលនាំទៅជិតការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់អាវុធ។ ជម្រើសនេះ...
បរទេស៖ បេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានឮដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឆន្ទៈរបស់លោក ក្នុងការលុបបំបាត់នុយក្លេអ៊ែ និងថា លោកបានរក្សាការសន្យារបស់លោក ចាប់តាំងពីឆ្នាំ២០១៨។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ថា លោក Chung Eui-yongជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី មូន...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម។ ការផ្លាស់ប្តូរទាំងនេះនៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។ យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះមានកងពលតូចមីស៊ីលចំនួន...