បរទេស៖ រដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែសបានស្នើជាផ្លូវការ ឱ្យប្រទេសឥណ្ឌាធ្វើបត្យាប័ន អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅកាន់ ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចអំឡុងពេល បាតុកម្មទ្រង់ទ្រាយធំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើនេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយថ្មីៗរបស់ម្ចាស់រង្វាន់ណូបែល និងជាមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដេស...
បរទេស៖ លោក Aleksandr Mantytsky ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងបន្តគាំទ្រទីក្រុង Dhaka (បង់ក្លាដែស) ក្នុងឆាកអន្តរជាតិ ខណៈលោកបានជួបជាមួយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ដែលជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស្ថិតនៅអាស៊ីខាងត្បូងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤...
ដាកា៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស បានស្វែងរកថវិកាចំនួន ១ ពាន់លានដុល្លារ ពីធនាគារពិភពលោកជាជំនួយថវិកា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះបានមកពីកិច្ចប្រជុំ របស់ទីប្រឹក្សាថាមពល ថាមពល និងធនធានរ៉ែរបស់ប្រទេសលោក Muhammad Fouzul Kabir Khan ជាមួយលោក Abdoulaye Seck នាយកធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដែស និងប៊ូតាន នៅទីក្រុងដាកា...
ដាកា ៖ ទីប្រឹក្សារដ្ឋាភិបាល បណ្តោះអាសន្ន របស់បង់ក្លាដែស លោក Muhammad Yunus បានឲ្យដឹងថា ការបោះឆ្នោត ដោយសេរី យុត្តិធម៌ និង ការចូលរួមនឹងត្រូវរៀបចំ ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីនាំមកនូវកំណែ ទម្រង់ចាំបាច់នៅក្នុងប្រព័ន្ធរដ្ឋ។ លោកបានប្រាប់កិច្ចប្រជុំជាមួយអ្នកការទូតនៅទីក្រុងដាកា កាលពីថ្ងៃអាទិត្យថា “យើងនឹងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ...
ដាកា៖ អគ្គមេបញ្ជាការ កងទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បានឲ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលដឹកនាំដោយសេដ្ឋវិទូ លោក Muhammad Yunus ទំនងជានឹងស្បថ ចូលកាន់តំណែង នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ លោក Waker បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងដាកាថា រដ្ឋាភិបាលបណ្តោះអាសន្ន ទំនងជានឹងស្បថ ចូលកាន់តំណែងនៅម៉ោង ៨យប់...
ដាកា ៖ ប្រទេសបង់ក្លាដែស បានជាប់ចំណាត់ថ្នាក់ទីពីរម្តងទៀត នៅក្នុងទីផ្សារនាំចេញសម្លៀក បំពាក់ពិភពលោកក្នុងឆ្នាំ២០២១ បន្ទាប់ពីប្រទេសនេះ ត្រូវបានរុញត្រលប់ ទៅកាន់តំណែងទី៣ ដោយប្រទេសវៀតណាម ក្នុងឆ្នាំ២០២០ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសបង់ក្លាដែស BSS បានរាយការណ៍ថា ការពិនិត្យឡើងវិញស្ថិតិពាណិជ្ជកម្ម ពិភពលោកឆ្នាំ២០២២ ដែលចេញផ្សាយដោយអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) បានបង្ហាញថាចំណែក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុចា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃរបស់លោក នៅកម្ពុជា ៕
ភ្នំពេញ ៖ លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស បានប្រាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង...
ដាកា៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានស្លាប់នៅក្នុងឃ្លាំងផ្ទុក កុងតឺន័រមួយនៅក្នុងស្រុក Chattogram របស់ប្រទេសបង់ក្លាដែស ចម្ងាយប្រហែល ២៤២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីដាកា បានឆាបឆេះជាបន្តបន្ទាប់ ដោយការផ្ទុះកាលពីយប់ថ្ងៃសៅរ៍។ អគ្គីភ័យបានឆាបឆេះ ក្នុងធុងមួយដែលផ្ទុកសារធាតុគីមី នៅក្នុងទីធ្លាកុងតឺន័រ ដែលមានទីតាំងក្នុងក្រុង Sitakunda ជាយក្រុង Chattogram នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...