ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយក្នុងតំបន់ មួយរូប បានលើកឡើងថា រូបភាពនិងស្រមោលនៃបដិវត្តន៍ពណ៌ ហាក់ចាប់ផ្ដើមចេញស្រមោល តាមលងកម្ពុជា សារជាថ្មី ស្របពេលដែលរាជរដ្ឋាភិបាល បានប្រកាសជំហរយ៉ាងមុឺងម៉ាត់ ថានឹងជីកព្រែកហ្វូណនតេជោឱ្យបាន នៅក្នុងចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក សយ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការចាត់តាំងណាធ្វើសកម្មភាព ប្រឆាំង ឬប្រើប្រាស់ទឹករបស់ខ្លួន ដើម្បីប្រឆាំងភាគីម្ខាងនោះទេ។ ក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរលើកទី១៣ នៅរដ្ឋធានីរៀងចន្ទន៍ ប្រទេសឡាវ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកកាសែតកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើអង្គការខុមហ្រ្វែល (COMFREL) និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា? ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីនាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL)...
ក្នុងរយៈពេលជាយូរណាស់មកហើយ ដើម្បីគាំពារឋានៈអនុត្តរភាព របស់ខ្លួន សហរដ្ឋអាមេរិក បានបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តតាមប្រព័ន្ធនយោបាយ និងគុណតម្លៃរបស់ខ្លួន ផ្សព្វផ្សាយការកែសម្រួល តាមបែបប្រជាធិបតេយ្យ ក៏ដូចជាញុះញង់ឱ្យបំផុស “បដិវត្តន៍ពណ៌” ក្នុងតំបន់ជាច្រើននៅលើពិភពលោក និងឧស្សាហ៏លូកដៃ និងធ្វើវិទ្ធង្សនារដ្ឋអំណាច នៃរដ្ឋាភិបាលស្របច្បាប់ នៃប្រទេសមានអធិបតេយ្យ តាមតែទំនើងចិត្ត ដែលបង្កជាផលវិបាក ដ៏មានលក្ខណៈគ្រោះមហន្តរាយ វាក្លាយជាអ្នកបំផ្លាញធំជាងគេ នៃសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ក្នុងបរិបទ”បដិវត្តន៍ពណ៌ និងស្ថានភាពបច្ចុប្បន្នពិភពលោក” ជាមួយ លោក សយ សុភា និពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្រ្តី។ សូមទស្សនាវីដេអូ ខ្លឹមសារទាំងស្រុង ដូចតទៅ៖...
ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ភាសាខ្មែរ មួយរូបដែលធ្លាប់បំរើការ នាដើមទសវត្សរ៍ឆ្នាំ២០០០ បានលើកឡើងថា វិទ្យុអាស៊ីសេរី បច្ចុប្បន្ន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មាន ចរិត្តបំរើនយោបាយបដិវត្តន៍ពណ៍ និងគាំទ្រក្រុមឧទ្ទាមរត់ចោលស្រុក ហើយសាបព្រួសភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដោយធ្វើការអស់រយៈពេលជាច្រើនឆ្នាំ អតីតបុគ្គលិករូបនេះ បានលើកឡើងថា ដើមឡើយវិទ្យុអាស៊ីសេរី ពិតជាបានបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ប្រកបដោយវិជ្ជាវីវៈ ល្អគ្រាន់បើ...
បរទេស៖ មូលនិធិប្រមោលបើកចំហរសង្គម និងស្ថាបនិករបស់ខ្លួន គឺមហាសេដ្ឋីលោក George Soros ត្រូវបានចោទប្រកាន់ថា បានរៀបចំ ‘បដិវត្តន៍ពណ៌’ នៅជុំវិញពិភពលោក និងបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីធានាឱ្យគណបក្សប្រជាធិបតេយ្យ កាន់អំណាចនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បណ្តាញអង្គការក្រៅរដ្ឋាភិបាលសកល របស់លោក George...
វីឃីភីឌា៖ ប្រព័ន្ធផ្សព្វផ្សាយ ទូទាំងពិភពលោកប្រើពាក្យថា បដិវត្តន៍ពណ៌ ដើម្បីពិពណ៌នា អំពីចលនាតវ៉ាផ្សេងៗ និងអមជាមួយការប៉ុនប៉ង ឬការផ្លាស់ប្តូររដ្ឋាភិបាលដោយជោគជ័យ ដែលបានកើតឡើង នៅក្នុងប្រទេសមួយចំនួន នៃអតីតសហភាពសូវៀត អតីតយូហ្គោស្លាវី និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុង ដើមសតវត្សទី២១ ។ ពាក្យនេះក៏ត្រូវបានអនុវត្ត យ៉ាងទូលំទូលាយចំពោះ បដិវត្តន៍មួយចំនួនផ្សេងទៀត នៅកន្លែងផ្សេងទៀត រួមទាំងនៅមជ្ឈិមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារព្រមានទុកជាមុនទៅក្រុមមនុស្សដែលនៅតែប៉ុនប៉ង់មានគំនិតអាក្រក់លើកម្ពុជាជាពិសេសរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្គថា អ្នកណាក៏ដោយឲ្យតែប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងចាត់ការកម្ទេចចោលភ្លាមៗ មិនទុកយូរទេ ហើយក៏មិនអនុញ្ញាតឲ្យបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។ សម្តេចតេជោជាថ្មីម្តងទៀត ក៏បានបញ្ជាឲ្យមេទ័ព មេប៉ូលីស ត្រូវធ្វើការបង្ក្រាបរាល់សកម្មភាពណា របស់ក្រុមប្រឆាំងដែលនៅតែមានមហិច្ចតាចង់ធ្វើបដិវត្តន៍ ហើយថា បើមេទ័ព និងមេប៉ូលីសបង្ក្រាបមិនបានទេ ដកក្រវាត់ចោលតែម្តង ។...
ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា ក្រើនរំលឹកឲ្យខ្មែរត្រូវដឹងថា បើបដិវត្តន៍ពណ៌រៀបចំដោយ ក្រុមបាតដៃទីបីជោគជ័យនៅភូមា វាប្រាកដជារាលដាលដល់ថៃ និងខ្មែរហើយ ។ ដូច្នេះខ្មែរត្រូវសញ្ចឹងគិតទៀតថា ហេតុអ្វីវៀតណាមជារដ្ឋកុម្មុយនិស្តសោះ តែបែរជាគាំទ្រក្រុមបាតុករនៅភូមា? លោក តាន់ វុទ្ធា រៀបរាប់ថា ឆ្នាំ១៩៨៨ ស្លាប់បាតុករជាង៣០០០...