“ពីខ្លាឃ្មុំផានដាចិន ដល់ពន្ធគយ ប្រធានបទពិភាក្សាទាំងអស់ សុទ្ធតែត្រូវបានដាក់លើតុចរចា សម្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសចិន និងអូស្ត្រាលី ពិភាក្សាយ៉ាងស្មោះត្រង់ ។ ”ទីភ្នាក់ងារសារព័ត៌មានចម្រុះ អួស្ត្រាលី (AAP) បានវាយតម្លៃកិច្ចសន្ទនា ផ្នែកការទូត និងយុទ្ធសាស្ត្រ ចិន-អូស្ត្រាលី ជុំទី៧ដូចពោលខាងលើនេះ ។ ប្រការនេះ បានបញ្ជាក់ពីមួយផ្នែកថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ត្រូវបានកែសម្រួល...
ដូចការនឹកគិត អ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានអនុម័តជាឯកច្ឆ័ន្ទលើ 《លក្ខន្តិកៈស្តីពីការគាំពារ សន្តិសុខជាតិ》 “កាលពីថ្ងៃទី១៩ខែមីនា និងបានបញ្ចប់ដោយរលូន នូវកាត់តាក់តែងមាត្រាទី២៣ នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួន របស់លោកខាងលិច ដែលបូករួមទាំង ក្រុមប្រឹក្សា សហភាពអឺរ៉ុប និងលោក Cameron រដ្ឋមន្ត្រីការបរទេស និងការអភិវឌ្ឍអង់គ្លេស ជាដើមបានវាយ ប្រហារលើលក្ខន្តិកៈ...
លោកត្រាំ អតីតប្រធានាធិបតីអាមេរិក បានថ្លែង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៃវេបសាយប៉ុស្តិ៍ព័ត៌មាន និងពាណិជ្ជកម្ម របស់អ្នកប្រើប្រាស់អាមេរិក(CNBC)នាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោក ជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើង ពន្ធគយ៦០ ភាគរយ លើផលិតផលទំនិញ របស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិន ប្រហែលនឹងចាត់វិធានការ តបតវិញដោយ តម្លើងពន្ធគយលើទំនិញអាមេរិកនោះទេ ។ ពាក្យសម្តីបែបនេះ...
ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ដែលបើកធ្វើជារៀងរាល់ឆ្នាំ របាយការណ៍ការងាររដ្ឋាភិបាល មិនត្រឹមតែជារបៀបវារៈ សំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រធាន បទចំណុចក្តៅមួយ ដែលទទួលបានការ យកចិត្តទុកដាក់ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេសផងដែរ ។ ដោយឡែកនៅក្នុង របាយការណ៍ ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះ មានពាក្យគន្លឹះមួយចំនួន ដូចខាងក្រោម ដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេស ។...
នាពេលថ្មីៗ កន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សាជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដា ដែលត្រូវបានចាប់ខ្លួន ដោយប្រទេសចិន ដើម្បី”សងថ្លៃជំងឺចិត្ត” អំពីការជាប់ពន្ធនាគារ ជិតបីឆ្នាំដោយសារជាប់សង្ស័យ ពីបទធ្វើសកម្មភាពចារកម្ម នៅប្រទេសចិន ។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយ នៃការឈានដល់ការផ្សះផ្សា រវាងភាគីទាំងពីរ គឺ ៧ លានដុល្លារកាណាដា...
មហាសន្និបាតសភា ទាំងពីរ នៃប្រទសចិន បានធ្វើឱ្យពិភពលោកគិត ពិចារណាម្តងទៀត អំពីបញ្ហាថា តើ”អ្វីជាប្រជាធិបតេយ្យ” នេះបើតាមទស្សនៈ របស់លោក Gustavo Emilio Ngនិពន្ធនាយកនៃទស្សនាវដ្តី 《សម័យបច្ចុប្បន្ន》 នៃប្រទេសអាហ្សង់ទីន ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការ ទាំងមូល នៃប្រទេសចិន គឺជាប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនយ៉ាងប្រាកដប្រជា។ គឺដូចពាក្យសម្តីរបស់លោកអីញ្ចឹង មហាសន្និបាតសភាទាំងពីរ...
បើនិយាយ ចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិក បានឆក់យកផលកម្រៃ ពីសង្គ្រាម គឺមិនមែនជារឿងសម្ងាត់ទេ ។ ទន្ទឹមនឹងការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន បានឡើង កម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយបានតែមាត់ពី “សន្តិភាព”និង “ប្រជាធិបតេយ្យ” ទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ ពីចំណុចនេះផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ លោក...
“គ្មានករណីណាមួយ អាចបង្ហាញឱ្យឃើញនូវការ មិនពេញចិត្តយ៉ាងខ្លាំង របស់ប្រជាជន ចំពោះគោលនយោបាយ អាមេរិកទៅលើ អ៊ីស្រាអែលទេ បើប្រៀបធៀបនឹង ករណីទាហាន អាមេរិកម្នាក់ដុតខ្លួនឯង នៅមុខស្ថានទូត អាមេរិកប្រចាំនៅអ៊ីស្រាអែល ។” ទាហានអាមេរិក ឈ្មោះAaron Bushnell បានធ្វើការតវ៉ា តាមរយៈវិធីអាណោចអាធម្ម បែបនេះ តើនៅពីក្រោយនេះ មានអាថ៌កំបាំងអ្វីខ្លះ ?...
គម្រោងវិនិយោគបរទេស គឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញវិបុលភាព និង ការអភិវឌ្ឍរួម នៃសេដ្ឋកិច្ចរបស់ចិន និងពិភពលោក ។ កិច្ចប្រជុំគណអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើនាពេលថ្មីៗ កន្លងទៅនេះ បានលើកឡើងថា ត្រូវចាត់ទុកលំ នឹងទុនបរទេសជាចំណុចសំខាន់ ក្នុងការធ្វើឱ្យបានល្អ នូវការងារសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ និងវិធានការស្តីពីការកៀរគរ និងប្រើប្រាស់ទុនបរទេស ឱ្យបានកាន់តែខ្លាំងក្លា...
ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង ទីផ្សារប្រើប្រាស់របស់ប្រទេសចិន គឺមានការចាប់ផ្តើមដ៏ល្អ ។ តាមទិន្នន័យដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយ និងម្ហូបអាហារសំខាន់ៗ នៅទូទាំងប្រទេសចិន បានកើនឡើង៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ទិន្នន័យនេះមិនត្រឹមតែឆ្លុះបញ្ចាំង ពីភាពរុងរឿង នៃទីផ្សារក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះទេ ថែមទាំងក៏បានឆ្លុះបញ្ចាំងយ៉ាងរស់រវើក ពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។ ក្រឡេកទៅមើលភាពសន្ទុះខ្លាំងក្លាតាមរយៈទិន្នន័យ...