យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ ដំណាក់កាលទីពីរ នៃមហាសន្និបាត ភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ដែលបើកធ្វើនៅក្រុង Montreal ប្រទេសកាណាដា ដោយបានអំពាវនាវថា “ រួមគ្នាជំរុញការរួមរស់នៅ ជាមួយគ្នាប្រកបដោយភាព ចុះសម្រុងគ្នារវាងមនុស្ស...
ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន បានកែសម្រួលឱ្យប្រសើរឡើង នូវវិធានការបង្ការ និង គ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារ ក្នុង១០វិស័យ ដូចជា កំណត់តំបន់ហានិភ័យ ដោយចំគោលដៅ និងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័ក និងពន្លឿនការចាក់វ៉ាក់សាំង ឱ្យមនុស្សចាស់ជរាជាដើម ។ការដាក់ចេញ “វិធានការថ្មីចំនួន១០” គឺមានគោលបំណង បន្តលើកកម្ពស់កម្រិត ចំគោលដៅនិងវិទ្យាសាស្ត្រ នៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩...
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតាឆ្នាំ ២០២២ ដែលទទួលការចាប់អារម្មណ៍ យ៉ាងទួលំទូលាយពីសំណាក់អ្នកចូលចិត្ត កីឡាបាល់ទាត់នឹងធ្វើឡើងនៅសប្តាហ៍នេះ ។ ប្រព័ន្ធសារព័ត៌មានមួយចំនួន បានធ្វើការអត្ថាធិប្បាយថា ទីបំផុត ប្រព័ន្ធសារព័ត៌មានលោកខាងលិច បានផ្តោតសំខាន់ទៅលើការប្រកួតហើយ ។ ប្រាកដណាស់ ក្នុងរយៈពេលជាងកន្លះខែមក ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដូចជាប្រព័ន្ធសារព័ត៌មាន CNN និងកាសែត 《The Washington...
ទោះបីជាអ្នកនយោបាយមួយចំនួន របស់អាមេរិកបានឃោសនាបំប៉ោងពីការ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិក បានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំ ដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិក ពីប្រទេសចិនមិនត្រឹមតែបាន លើសពីពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។...
“ស្ថានភាពអន្តរជាតិ មានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកល ក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញ ឱ្យឃើញនូវសារ សំខាន់ នៃ ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបផងដែរ ” ។ ថ្ងៃទី១ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុង ប៉េកាំង ។...
រសៀលថ្ងៃទី២៨ ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងពួតដៃគ្នា ដើម្បីជំរុញ ការកសាងទំនើបកម្ម ហើយឈានដល់គំនិត ឯកភាពរួមដ៏សំខាន់អំពីការរួមគ្នា កសាងសហគមន៍រួមវាសនា រវាងប្រទេសទាំងពីរ...
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបាដែលកំពុង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំ ខាងនយោបាយចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងគណបក្ស...
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧ នៃប្រទេស G២០ នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។ នេះគឺជាលើកដំបូងដែលលោក XiJinping ប្រធានរដ្ឋចិនបានចូលរួម ក្នុងកិច្ចប្រជុំកំពូលពហុភាគី បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើដោយជោគជ័យ ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃបណ្តាបស្ចិមប្រទេស ដែលដឹកនាំដោយលោកចូ បៃឌិនប្រធានាធិបតីអាមេរិក...
នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារមួយ បានកើតឡើងនៅផ្សារទំនើប Walmart ក្នុងទីក្រុង Chesapeake រដ្ឋVirginia អាមេរិក បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ករណីបាញ់ប្រហារមួយ បានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង២៥នាក់រងរបួស។ នេះក៏បានបណ្តាលឱ្យចំនួន...
យប់ថ្ងៃទី២១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំង បានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរ ទទួលសហគ្រិនអឺរ៉ុបទាំងឡាយនៅវិមាន Elysee ក្រុងប៉ារីស ។ ឧត្តមមន្រ្តីនៃសហគ្រាសអឺរ៉ុប សំខាន់ៗដូចជា Ericsson Volvo និង Unilever ជាដើមសុទ្ធតែមានវត្តមាន ក្នុងពិធីបដិសណ្ឋារកិច្ច។ ប៉ុន្តែនេះមិនមែនជាពិធីជប់លៀង ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយនោះទេ តែគឺជាការរក្សាទុកដោយ...