នាពេលថ្មីៗ កន្លងទៅនេះ អត្ថបទមួយច្បាប់ នៃកាសែត 《The Times》អង់គ្លេស បានដកស្រង់អ្វី ដែលហៅថា “ប្រភពព័ត៌មាន ស៊ើបការណ៍ របស់អាមេរិក” ដោយបានអះអាងថា ប្រទេសចិន បានបំផុស “ការវាយប្រហារ ពីបណ្តាញអ៊ីនធើណេត ទ្រង់ទ្រាយធំ” ទៅលើសំណង់យោធា និងនុយគ្លេអ៊ែរ របស់អ៊ុយក្រែន នៅមុន នឹងប្រតិបតិ្តការយោធា...
បញ្ហាសិទ្ធិមនុស្សជាបញ្ហា ដែលប្រជាជន នៃបណ្តាប្រទេសនានា លើពិភពលោកយកចិត្តទុកដាក់ដូចគ្នា ។ មនុស្សជាឬសគល់របស់សិទ្ធិមនុស្ស សិទ្ធិនិងផលប្រយោជន៍ របស់ប្រជាជនជាចំណុចចាប់ផ្ដើម និង ចំណុចគោលដៅ នៃបុព្វហេតុសិទ្ធិមនុស្ស ហើយក៏ជាគោលដៅចុងបំផុត ក្នុងអភិបាលកិច្ចប្រទេសជាតិផងដែរ ។ បណ្តាប្រទេសនានា មានសភាព ការណ៍ជាក់ស្តែងខុសគ្នា ហើយប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធរបបសង្គម និងកម្រិត អភិវឌ្ឍសេដ្ឋកិច្ច...
ពេលថ្មីៗ កន្លងទៅនេះ លោក Damon Wilson ប្រធានមូលនិធិប្រជាធិបតេយ្យ ជាតិអាមេរិក ស្រាប់តែទៅបំពេញ ទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ដើម្បីឃោសនា បំប៉ោងយ៉ាងកម្រោលនូវ “បដិវត្តន៍ពណ៌” ដែលលោកបានបំផុស នៅតំបន់នានា លើពិភពលោក ហើយអះអាងថា នឹងរៀបចំធ្វើអ្វី ដែលហៅថា “មហាសន្និបាតសកល អំពីចលនាប្រជាធិបតេយ្យពិភពលោក” នៅក្រុង Taibei...
ថ្ងៃទី២៩ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចចរចាជុំទី៥ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានបញ្ចប់នៅប្រទេសតួកគី ។ លោក Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគី បានទម្លាយឱ្យដឹងថា កិច្ចចរចាលើកនេះ ជាកិច្ចចរចា ដែលទទួលបានការវិវឌ្ឍ រីកចម្រើនខ្លាំងបំផុត គិតរហូតដល់បច្ចុប្បន្ននេះ ។ លោក Medinsky ប្រធានគណប្រតិភូ ខាងកិច្ចចរចា របស់រុស្ស៊ីបានថ្លែងថា...
កាលពីថ្ងៃទី២៧ ខែមីនាតាមម៉ោង ក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិក បានបញ្ចប់ទស្សនកិច្ច អស់រយៈពេលបីថ្ងៃនៅអឺរ៉ុប ហើយត្រឡប់ទៅក្រុង វ៉ាស៊ីនតោន វិញ ។ “ក្រៅពីបង្កើនការដាក់ទណ្ឌកម្ម និងបន្ថែមការផ្គត់ផ្គង់អាវុធ លោក Joe Biden មិនបានផ្តល់ចម្លើយ ជាក់ស្តែង ណាមួយអំពីបញ្ហាថា តើត្រូវបញ្ចប់វិបត្តិអ៊ុយក្រែន...
នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិច បានបើកធ្វើកិច្ចប្រជុំមួយចំនួន យ៉ាងមមាញឹក ក្នុងនោះបូករួមទាំង កិច្ចប្រជុំកំពូលពិសេស នៃថ្នាក់ដឹកនាំអង្គការណាតូ ស្តីពីបញ្ហាអ៊ុយក្រែន កិច្ចប្រជុំថ្នាក់ដឹកនាំនៃប្រទេស G7 និងកិច្ចប្រជុំកំពូលមេដឹកនាំ សហភាពអឺរ៉ុបជាដើម ដើម្បីធ្វើការពិគ្រោះពិភាក្សា អំពីស្ថានការណ៍អ៊ុយក្រែន និងត្រៀមខ្លួនដាក់ចេញវិធានការ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជុំថ្មីមួយ ។ យ៉ាងណាមិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានអនុវត្តវិធានការដាក់ទណ្ឌកម្មមក សហភាពអឺរ៉ុបកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង...
កាលពីថ្ងៃទី២៤ខែមីនា ការប៉ះទង្គិចយោធា រវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលមួយខែគត់ ។ ពីលោក John Joseph Mearsheimer អ្នកវិទ្យាសាស្ត្រនយោបាយ សហរដ្ឋអាមេរិករហូតដល់លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឥស្សរជនអន្តរជាតិ កាន់តែច្រើនឡើង ៗ បានយល់ឃើញថា មូលហេតុ ធ្វើឱ្យស្ថានការណ៍...
ភ្នំពេញ៖ ប្រទេសចិន និងកម្ពុជា ជាមិត្តដែកថែបគ្រប់រដូវកាល ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា ៖ វិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសវិស័យសុខាភិបាល។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេឃើញថា ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ ដល់ក្រុមគ្រូពេទ្យ និងការសាងសង់មន្ទីរពេទ្យ នៅកម្ពុជា...
បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា...
ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។ តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។ ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។ ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។