បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា...
ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។ តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។ ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។ ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។
ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗ មួយចំនួននៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធទៅបញ្ហាសុខភាព សាធារណៈបានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យហានិភ័យខ្ពស់ដល់សុខភាព អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីពីគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច ជាតិយ៉ាងច្រើនលានដុល្លារ ជារៀងរាល់ឆ្នាំ។ តើការប្រើប្រាស់ថ្នាំជក់មាន ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ហើយអ្នកពាក់ព័ន្ធគួរតែធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយការជក់បារី នៅកម្ពុជាឱ្យមកនៅកម្រិតទាប? បើនិយាយពីផលិតផលថ្នាំជក់ គឺគេសំដៅលើផលិតផល គ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់...
ម៉ាក្រូសេដ្ឋកិច្ច អចលនទ្រព្យ ភាគហ៊ុនចិន នៅបរទេស និងសេដ្ឋកិច្ចវេទិកា ។ល។ បញ្ហាមួយចំនួន ដែលទីផ្សារបានយកចិត្តទុកដាក់បំផុត បានទទួលការឆ្លើយតប ក្នុងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការ អភិវឌ្ឍហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាព នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើកាលពីថ្ងៃទី១៦ខែមីនា ។ ដូចការវិភាគរបស់អ្នកជំនាញ ជាច្រើន ដែលបានលើកឡើងថា កិច្ចប្រជុំលើកនេះ បានបញ្ចេញសញ្ញាវិជ្ជមាន របស់រដ្ឋាភិបាលចិន...
កាលពីថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ សភារាស្ត្រអាមេរិកបានបោះឆ្នោត អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការហាមឃាត់ការ នាំចូលប្រេងកាត ឧស្ម័នធម្មជាតិនិងធ្យូងថ្មពីរុស្ស៊ី ។ នេះគឺជាការដាក់ទណ្ឌកម្ម ដ៏តឹងរ៉ឹងបំផុតដែលសហរដ្ឋអាមេរិក បានអនុវត្តទៅលើរុស្ស៊ី គិតមកទល់បច្ចុប្បន្ននេះ ។ ចាប់តាំងពីវិបត្តិអ៊ុយក្រែន បានផ្ទុះឡើងមក ទន្ទឹមនឹងការដាក់ទណ្ឌកម្មដោយ ផ្តេសផ្តាសបានបណ្តាលឱ្យ កើតមានលទ្ធផលអាក្រក់ជាសន្សឹមៗ អឺរ៉ុបបានរកឃើញថា ខ្លួនបានក្លាយជាអ្នករងគ្រោះ សំខាន់មួយនៃការប៉ះទង្គិចលើកនេះ...
មហាសន្និបាត នៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំ២០២២ បានសម្ពោធ បើកនៅថ្ងៃទី៤ ខែមីនា ខណៈដ៏គន្លឹះ ដែលជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល នៅទូទាំង ពិភពលោក ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលពោរពេញ ទៅដោយភាព មិនប្រាកដប្រជា និងរចនាសម័្ពន្ធអន្តរជាតិបាន និងកំពុងកើត មានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ពិភពលោកមានក្តីរំពឹងទុក...
កិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅថ្ងៃទី៥ ខែមីនា ។ របាយការណ៍ការងារ រដ្ឋាភិបាល ដែលត្រូវលើកឡើង ឱ្យពិនិត្យពិភាក្សា ក្នុងកិច្ចប្រជុំបានបូក សរុបសមិទ្ធផល អភិវឌ្ឍន៍ក្នុង រយៈពេល មួយឆ្នាំកន្លងទៅ ក៏ដូចជាបានធ្វើការ រៀបចំចាត់តាំងការងារ និងភារកិច្ចសំខាន់ ៗ នៅឆ្នាំ២០២២ ដោយបានគូស...
ចាប់ពីថ្ងៃទី ២ ខែមិនា លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅធ្វើ ទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់ចិន ។ នេះជារឿង គួរឱ្យអស់សំណើច និងមានបំណងអាក្រក់ ដែលសម្តែង ដោយអ្នកនយោបាយហួសសម័យ ដែលមានកេរិ៍្តឈ្មោះអសោធ ដូច្នេះ ដំណើរនេះ ពិតជាមិនអាចទាក់ទាញ ក្រសែភ្នែកនិង...
មហាសនិ្នបាតសភា ទាំងពីរ របស់ប្រទេសចិនប្រចាំឆ្នាំ២០២២ ពោល គឺមហាសនិ្នបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន និងមហាសន្និបាត សភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន នឹងបើកធ្វើនៅថ្ងៃទី៥ និងថ្ងៃទី៤ ខែមិនាខាងមុខនេះ ។ ជារៀងរាល់ឆ្នាំ ក្នុងមហាសន្និបាទ សភាទាំងពីរ ចំណុច ដែលប្រជាជនចិន យកចិត្តទុកដាក់បំផុត គឺមហាសន្និបាតសភា ទាំងពីរនេះ...
ពេលថ្មីៗកន្លងទៅនេះ សំដៅ ចំពោះបញ្ហារារាំងដំណើរការ នៃ សេដ្ឋកិច្ចឧស្សាហកម្ម និងការលំបាក ដែលអាជីវកម្មមួយចំនួន ដែលជួបប្រទះការលំបាក ពិសេសក្នុងវិស័យ សេវាកម្មនាពេលបច្ចុប្បន្ននេះ ស្ថាប័ន ជាច្រើន បានរួមគ្នាដាក់ ចេញគោលនយោបាយ សម្រាប់ជំរុញកំណើន ប្រកបដោយភាពនឹងនរ នៃសេដ្ឋកិច្ចឧស្សាហកម្មចំនួន១៨ និងគោល នយោបាយ សម្រាប់ជំរុញឱ្យអាជីវកម្ម ដែលជួបការលំបាកក្នុង វិស័យសេវាកម្មចំនួន៤៣...