ប៉ារីស៖ ដោយសារតែការបិទ ដែនអាកាសសហភាពអឺរ៉ុប ទៅកាន់រុស្ស៊ី ក្រសួងការបរទេសបារាំង បានស្នើកាលពីថ្ងៃអាទិត្យ ឲ្យជនជាតិរបស់ខ្លួន ចាកចេញពីរុស្ស៊ីជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបារាំងបានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើង លើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ខ្លួនត្រូវបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំង ដែលមិនមែនជានិវាសនជន នៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេស ដោយមិនមានការពន្យារពេល...
Top Story: ទំនាក់ទំនងរយៈពេល ពីរទសវត្សរ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយលោកខាងលិច ដែលដំបូងឡើយ ត្រូវបានសម្គាល់ដោយការចាប់អារម្មណ៍ លើអ្វីដែលអតីតភ្នាក់ងារ KGB មាន។ ហើយបន្ទាប់មកកិច្ចសហប្រតិបត្តិការផ្ទុះឡើង បានឈានដល់ចំណុចនៃការវិលត្រឡប់មកវិញ ជាមួយនឹងការលុកលុយរបស់លោកប្រឆាំងនឹងប្រទេអ៊ុយក្រែន។ (AFP) ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី ផ្អាកការបាញ់បង្ហោះ យានអវកាស ពីហ្គីយ៉ាណា របស់បារាំង ជុំវិញទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសបារាំង នឹងបញ្ជូនជំនួយ ចំនួន៣០០លានអឺរ៉ូ ស្មើនឹង៣៣៧,៥៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ។ ការប្រកាសផ្តល់មូលនិធិនេះ បានធ្វើឡើង ក្នុងលិខិតមួយរបស់លោក Macron ផ្ញើទៅរដ្ឋសភាបារាំង...
Breaking: រដ្ឋមន្ត្រីការបរទេសបារាំង៖ បារាំងនឹងពង្រឹង ការគាំទ្រគ្រប់ទម្រង់ ដល់អ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩ បារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ មេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងជំនួបជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ពើឡេត៍...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមរវាងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នានៅពេលដ៏ខ្លី ខាងមុខនេះ...
ភ្នំពេញ ៖ លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្ម ថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ។ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹង ធ្វើការហោះហើរ ទៅកាន់ទីក្រុងមូស្គូនៅថ្ងៃចន្ទនេះ និងទីក្រុងកៀវប្រទេសអ៊ុយក្រែ នៅថ្ងៃអង្គារបន្ទាប់ជាផ្នែកមួយ នៃ កិច្ចខិតខំប្រឹងប្រែងផ្នែកការ សម្រួបសម្រួលការទូត ចំពោះមុខបញ្ហាវិបត្តិ រវាងប្រទេសទាំងពីរ។ មកដល់ពេលនេះ វត្តមាន របស់យោធារុស្សី ប្រមាណជាជាង១០ម៉ឺននាក់ នៅតែបន្តស្ថិតនៅក្បែរព្រំដែន នៃប្រទេស...
ម៉ូស្កូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាលើកទី៣ ក្នុងរយៈពេល ៧ថ្ងៃ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាផ្នែកសន្តិសុខ ។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំងពីរបានបន្ត “ការសន្ទនាសំខាន់ៗ” លើស្ថានភាពទាក់ទង...