បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនបានសម្រេចក្នុងការផ្តល់ជំនួយយោធា ជាអាវុធជាច្រើនប្រភេទរួមមាន ទាំងប្រព័ន្ធការពារមីស៊ីល HIMARS កាំភ្លើងធំនិងរថយន្តយោធាប្រភេទ HUMVEE និងអាវុធយុទ្ធភ័ណ្ឌខ្នាតតូចជាច្រើនទៀតផង ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានសរសេរទៀតថា កញ្ចប់អាវុធថ្មីនេះមានតម្លៃ សរុបប្រមាណជា ២៧៥លានដុល្លារ ធ្វើឡើងនៅចំពេលដែលអ៊ុយក្រែន កំពុងបើកប្រតិបត្តិការទ្រងទ្រាយធំ ដោយសង្ឃឹមថា នឹងវាយបកត្រឡប់យកតំបន់ទាំង៤ ដែលគ្រប់គ្រងដោយរុស្សីនោះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ ដោយប្រទេសចិន មកលើកោះតៃវ៉ាន់ ដោយបាននិយាយថា មិនទាន់មានសញ្ញាណាមួយ ដែលអាចបង្ហាញថាការលុកលុយនេះ នឹងកើតឡើងក្នុងពេលឆាប់ៗនោះឡើយ។ លោក Austin ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថា៖ខ្ញុំមិនអាចមើលឃើញថា ការលុកលុយនឹងឈានមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។...
បរទេស៖ យោងតាមការសេចក្តីប្រកាសជាសាធារណៈ ដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបានឲ្យដឹងថា គ្រាប់កាំភ្លើងធំរថយន្តយោធា និងមីនតោនជាច្រើនរយគ្រាប់ ដែលស្ថិតនៅក្នុងកញ្ចប់ជំនួយ ជាយោធាថ្មី របស់អាមេរិក សម្រាប់ត្រៀមប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន ហើយដែលជឿជាក់ថា នឹងអាចមានតម្លៃសរុប ប្រមាណជា៦៧៥លានដុល្លារ។ ប្រភពដដែលបានសរសេរទៀតថា កញ្ចប់យោធាលើកនេះ គឺជាកញ្ចប់យោធា លើកទី២០ ហើយដែលអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយ ទៅដល់ប្រទេសអ៊ុយក្រែន...
បរទេស៖ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា យោធារបស់ប្រទេសរុស្សីទំនង ជាបាត់បង់ជីវិតប្រមាណចន្លោះពី ៧០០០០ទៅ៨០០០០នាក់មកហើយ ចាប់តាំងតែពីពេលបើកប្រតិបត្តិការដោយយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ។ អត្ថបទដែលត្រូវបាន ចេញផ្សាយដោយ The Hill នៅថ្ងៃនេះបានសរសេរទៀតថា មិនដល់ពេល៦ខែមកនេះ យោធារបស់រុស្សី ដែលបាត់បង់ជីវិតមានចំនួនច្រើន ទាំងស្លាប់និងរបួសហើយ ទោះបីជាអាចមានចំនួនតិចជាង ការព្យាករណ៍នេះមែនប៉ុន្តែលោក Colin Kahl មន្ត្រីជាន់ខ្ពស់របស់...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពីការសម្រេចចិត្ត ក្នុងការផ្តល់ជំនួយជាយោធា ប្រមាណជា១ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងការ ប្រើប្រាស់ជាកម្លាំងការពារ ជាមួយនឹងប្រតិបត្តិយោធា ពីសំណាក់ប្រទេសរុស្សី។ កញ្ចប់ថវិកាចុងក្រោយនេះ ត្រូវបានអនុម័តដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden និងក៏ជាកញ្ចប់ថវិកាលើកទី១៨ មកហើយដែរសម្រាប់រដ្ឋាភិបាល ទីក្រុងគៀវពីសំណាក់សហរដ្ឋអាមេរិក ដែលក្នុងនោះ មានរួមទាំងប្រព័ន្ធអាវុធទំនើប HIMARS បន្ថែមទៀតព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ...
បរទេស៖ របាយការណ៍ដែលត្រូវបានបង្ហាញ ដោយមន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក និងត្រូវបាន rt.com យកមកចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ថា ក្រោយកិច្ចការងារស៊ើបអង្កេតមួយ ដែលធ្វើឡើងនៅផ្ទៃក្នុងនោះរក ឃើញថាករណីវាយប្រហារ តាមអាកាសដោយយោធាអាមេរិក នៅស៊ីរីស្លាប់ពលរដ្ខស៊ីវិល ៦៤នាក់ កាលពីឆ្នាំ២០១៩ នោះគឺមិនមានការពាក់ព័ន្ធទាំងផ្លូវច្បាប់ របស់អាមេរិកឬផ្លូវច្បាប់សង្គ្រាមឡើយ។ មន្ត្រីអាមេរិកមួយចំនួនយល់ឃើញថា វាគ្រាន់តែជាហេតុការណ៍កើតឡើង ដោយឧប្បត្តិហេតុហើយមន្ទីរប៉ង់តាហ្គោន នៅតែរក្សាជំហថាវាគឺជាភាពចាំបាច់ ក្នុងការវាយប្រហារសំដៅក្រុមភេវរកម្ម ISIS...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា គ្មានបុគ្គលិកយោធាណា ដែលពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ជនស៊ីវិល ១០ នាក់ រួមទាំងកុមារ ៧ នាក់នៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអនុម័តអនុសាសន៍ពីប្រធានបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Kenneth McKenzie និងមេដឹកនាំបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ Richard Clarke...
បរទេស ៖ យោងតាមមន្ត្រីរដ្ឋាភិបាល៣រូប ដែលមិនបានបញ្ចេញ អត្តសញ្ញាណ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេស នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រសួងការពារជាតិ អាមេរិកកំពុង ធ្វើការជម្រុញ ខ្លាំងមែនទែនឲ្យមានការលក់ដ្រូនប្រយុទ្ធ ក្នុងតម្លៃប្រមាណជា៥០០លានដុល្លារ ទៅឲ្យប្រទេសកាតា ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេស អាមេរិក បែរជាបានខិតខំពន្យារពេលសំណើ នេះទៅវិញដោយបានបង្ហាញនូវក្តីបារម្ភថា វានឹងអាចបង្កផលប៉ះពាល់ជាច្រើន ចំពោះនយោបាយកាទូត...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីប៉ូលីសម្នាក់ ត្រូវបានគេដឹងថាបាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅក្បែរទៅនឹងអគារនៃមន្ទីរបញ្ចកោណ របស់អាមេរិក។ ទីភ្នាក់ងារនៃកងកម្លាំងការពាររបស់ប៉ង់តាហ្គោន ដែលជាអ្នកទទួលខុសត្រូវលើកិច្ចការងារ សន្តិសុខទូទៅសម្រាប់អគារប៉ង់តាហ្គោនបានអះអាងថា ពិតជាមានហេតុការណ៍បាញ់ស្លាប់មន្ត្រីប៉ូលីសម្នាក់ពិតមែន កាលពីថ្ងៃអង្គារពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នេះ ត្រូវបានគេរាយការណ៍។ ទោះបីជាយ៉ាងណាក្តីស្ថានភាព និងរឿងរ៉ាវលំអិតនៃការបាញ់ប្រហារនេះនៅមិនទាន់អាច បញ្ជាក់បាននៅឡើយទេហើយមន្ត្រីប៉ង់តាហ្គោនបានផ្តល់នូវព័ត៌មាន តិចតួចបំផុតនៅអំឡុងពេលធ្វើសន្និសិទកាសែតជាមួយ នឹងក្រុមអ្នកកាសែតនៅល្ងាចថ្ងៃកើតហេតុនោះ។ គួរឲ្យដឹងដែរថាការរឹតបន្តឹងត្រូវបានដកចេញខណៈដែលអគារប៉ង់តាហ្គោនត្រូវបាន អនុញ្ញាតិឲ្យបើកទ្វានៅតាមច្រកមួយចំនួននដូចជាច្រកទី២ ខណៈដែលច្រកធំនៅតែបន្តបិទនៅឡើយ រីឯច្រកទី៣គឺបើកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី