បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រុមមន្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃអង្គារ បានបញ្ជាក់ថា ក្រោយមានការខ្វែងគំនិតគ្នា រវាងរដ្ឋាភិបាលរបស់លោក Biden ជាមួយនឹងអ៊ិស្រាអ៊ែលេ ទៅលើបញ្ហាប៉ះទង្គិចគ្នាចុងក្រោយ រវាងក្រុមប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអ៊ែលរួចមកនោះ រដ្ឋាភិបាលនៃក្រុងយេរូសាឡឺម បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ការពាក់ព័ន្ធទៅលើបញ្ហានេះ។ គួរឲ្យដឹងដែរថា ដែរបញ្ហាប៉ះទង្គិចគ្នានៅក្បែរតំបន់ សាកសិទ្ធក្នុងទីក្រុងយេរូសាឡឹមរយៈពេល ២ថ្ងៃចុងក្រោយនេះ ត្រូវបានគេដឹងថា គឺជាវិបត្តិដ៏ធំមួយក្នុងអាណិត្ត របស់លោកប្រធានាធិបតីអាមេរិកBiden ដើម្បីបង្ហាញសកម្មភាព...
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន កំពុងពង្រឹងទំនាក់ទំនង របស់ខ្លួនជាមួយ សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់អំពើហឹង្សា ដែលកំពុងកើនឡើង ដោយអ៊ីស្រាអែលនៅយេរ៉ូសាឡឹម ខាងកើត ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា គោលបំណងនៃទំនាក់ទំនង គឺដើម្បីបញ្ឈប់ការកើនឡើង...
រ៉ាម៉ាឡា ៖ ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas នឹងទំនងជាពន្យារពេលការបោះឆ្នោត នាពេលខាងមុខនេះ ដោយសារតែមានការរារាំងពីអ៊ីស្រាអែល នេះបើយោងតឆមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកអាបាស់ អាចនឹងសម្រេចចិត្តពន្យារ ពេលការបោះឆ្នោតដោយគ្មាន ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើរបស់ប៉ាឡេស្ទីន ដែលអនុញ្ញាត ឱ្យរៀបចំការបោះឆ្នោត...
រ៉ាម៉ាឡា ៖ ប្រទេសប៉ាឡេស្ទីន បានទទូច ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ឲ្យបញ្ឈប់អ៊ីស្រាអែល ពីការរាំងស្ទះការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែឧសភា របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ។ វិទ្យុរដ្ឋរបស់ប៉ាឡេស្ទីន បានរាយការណ៍ដោយដកស្រង់សម្ដី ប្រេសិតអចិន្រ្តៃយ៍...
ឯកអគ្គរាជទូត-រដ្ឋទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន ដែល បានទៅបំពេញទស្សនកិច្ចនៅតំបន់ Xinjiang ក្នុងពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ ។ លោក Fariz Mehadawi ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន ប្រចាំនៅចិន បានមានប្រសាសន៍ថា ពួកមានភាពរីករាយដែល បានរៀនសូត្រ«គម្ពីរកូរ៉ាន់» នេះ មានសារសំខាន់ណាស់ចំពោះជនមូស្លីម។ ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅចិន បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ ដែលបានផ្តល់ ឱកាសរៀនសូត្រ ដ៏ល្អចំពោះជនមូស្លឹម លោកបានថ្លែងថា ពួកយើងបានដឹងច្បាស់ នូវស្ថានការណ៍ នៅតំបន់ Xinjiang។ អ្វីដែលយើងបានមើលឃើញនៅ តំបន់Xinjiang គឺទីក្រុងស្រស់ស្អាត ប្រជាជនស្លូតត្រង់ ហេដ្ឋរចនាសម្ព័ន្ធល្អ និងទំនើប។ ការងាររបស់រដ្ឋបាល នៅទីនោះ គឺល្អប្រសើរ ។ លោកបានអធិប្បាយ ម្តងទៀតនូវ គោលជំហរបស់បណ្តា ប្រទេសអារ៉ាប់ លើបញ្ហាតំបន់ Xinjiang ទី១ យើងប្រកាន់ខ្ជាប់គោលការណ៍ ដែលមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសដទៃ ។ទី២ កិច្ចការពាក់ព័ន្ធតំបន់ Xinjiang ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ។ ទី៣ ភារកិច្ចរបស់យើងនៅប្រទេសចិន គឺស្ថិតលើបញ្ហាទ្វេភាគី ព្រមនិងអភិវឌ្ឍ និងជំរុញទំនាក់ទំនង រវាងប្រទេសទាំង២៕