បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានកោះប្រជុំបន្ទាន់មួយ នៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់រដ្ឋាភិបាល ចំពេលមានសេចក្តីរាយការណ៍ អំពីការវាយប្រហារដ៏ធ្ងន់ធ្ងរនៅជិតព្រំដែន របស់ប្រទេស ជាមួយប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសប៉ូឡូញត្រូវបានគេយល់ថា បានបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីមានរបាយការណ៍ថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តការពារជាតិ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង បន្ទាប់ពីមានរបាយការណ៍ថា មីស៊ីលមួយគ្រាប់បាន ធ្លាក់នៅប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាក់ស្តែង កាំជ្រួចរុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុក កន្លែងថាមពលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡញ បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញគ្រោងនឹង រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Gazprom ថាមពល របស់ប្រទេសរុស្ស៊ី ។ គម្រោងរឹបអូសនេះនឹង កំណត់គោលដៅភាគហ៊ុន 48% របស់ក្រុមហ៊ុននៅក្នុង EuroPolGaz ដែលជាម្ចាស់ផ្នែកប៉ូឡូញនៃបំពង់ Yamal-Europe ដែលដឹកឧស្ម័នរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប៉ូឡូញ និងគណៈកម្មការអឺរ៉ុប កំពុងពិភាក្សាគ្នាក្នុងការប៉ុនប៉ង ដោះស្រាយជម្លោះលើ “ខែលការពារអតិផរណា” របស់ប៉ូឡូញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាសែត Dziennik Gazeta Prawna របស់ប៉ូឡូញ បានរាយការណ៍ថា រដ្ឋាភិបាលកំពុងពិចារណាដក របាំងការពារអតិផរណា ទាំងការសន្សំប្រាក់ និងសម្រាប់ការភ័យខ្លាចនៃ ការអន្តរាគមន៍ពីគណៈកម្មការអឺរ៉ុប។ កាសែតបានរាយការណ៍ថាទីក្រុង Warsaw...
បរទេស ៖ ប្រទេស ប៉ូឡូញ នឹងពង្រីកមូលដ្ឋានយោធា ដែលធ្វើជាម្ចាស់ផ្ទះ នៃកងពលតូចអាកាសចរណ៍ ប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះ , នេះបើតាមរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនេះ លោក Mariusz Blaszczak បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់កន្លែងនោះ ។ លោកបាននិយាយថា មានទីតាំង...
បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងបេតិកភណ្ឌជាតិរបស់ប្រទេសប៉ូឡូញ លោក Jaroslaw Sellin បាននិយាយកាលពីថ្ងៃអង្គារថា ការសម្លាប់រង្គាលលើប្រជាជនប៉ូឡូញដោយអ្នកជាតិនិយមអ៊ុយក្រែន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គឺបានបំពេញតាមនិយមន័យនៃអំពើប្រល័យពូជសាសន៍ ហើយរដ្ឋាភិបាលនៅទីក្រុងគៀវ អ៊ុយក្រែន នឹងត្រូវតែទទួលស្គាល់រឿងនេះឆាប់ៗ ឬក្រោយមក។ លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និយាយថា ការសម្លាប់រង្គាលនៅតំបន់ Volhynia ឆ្នាំ ១៩៤៣ សមនឹងនិយមន័យនៃអំពើប្រល័យពូជសាសន៍ ហើយទីក្រុងគៀវ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak កាលពីថ្ងៃអាទិត្យ ម្សិលមិញ ជា មួយនឹងក្រុមអ្នកកាសែត បានធ្វើការលើកឡើងថា មកដល់ពេលនេះប៉ូឡូញ បានបង្កើតបានជាកងកម្លាំងការពារដ៏មានថាមពលមួយក្នុង ចំណោមសមាជិកអឺរ៉ុប នៃអង្គការណាតូទាំងអស់។ មន្ត្រីរូបនេះបានបញ្ចាក់ទៀតថាយោធារ បស់ប៉ូឡូញ គួរតែមានទំហំធំសមល្ម មកនិងកម្លាំងខ្លាំងល្មមក្នុងការ ប្រយុទ្ធប្រឆាំង ទៅនឹងសត្រូវនិងការឈ្លានពាន ទាំងឡាយណាហើយ ក្នុងនោះលោកសង្កត់ធ្ងន់ថា ក្រៅតែពីរុស្សីហើយនោះ...
បរទេស៖ អតីតប្រធានការិយាល័យ សន្តិសុខជាតិប៉ូឡូញ ឧត្តមសេនីយ Stanislaw Koziej បានអំពាវនាវឱ្យអង្គការ NATO ផ្តល់ឱសានវាទដល់រុស្ស៊ី ទាំងទីក្រុងម៉ូស្គូ បញ្ឈប់ការវាយប្រហារដោយមីស៊ីល នៅតំបន់ភាគខាងលិចនៃអ៊ុយក្រែន ក្បែរព្រំដែន NATO ឬប្លុកនេះដាក់ “ការការពារប្រឆាំងមីស៊ីល” លើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022...
បរទេស៖ កងកម្លាំងយោធានៃប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសថាជាផ្នែកមួយ នៃជំនួយ យោធាសម្រាប់កិច្ចការងារអន្តរជាតិ និងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញ គឺបានចាប់ផ្តើមធ្វើការដឹកជញ្ជូន អាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ហើយដែលត្រូវបានគេស្គាល់ថា ជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។ គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ ខែឧសភា ជាមួយនឹងចំនួនសរុប១៨យូនីត ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់កិច្ចការពារជាតិ។...