បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល នូវសេចក្តីរាយការណ៍មួយដែលថា ទីក្រុងមូស្គូអាចនឹងកំពុងតែពិចារណាធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន និងចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទង្វើឈ្លានពានជាបន្តបន្ទាប់ នៅសមុទ្រខ្មៅ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីក្តីព្រួយបារម្ភជាមួយសម្ពន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួន ស្តីពីភាពអាចកើតមាននៃការវាយប្រហារពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយផ្អែកលើសេចក្តីរាយការណ៍មួយ ដែលលើកឡើងពីទង្វើយោធាដ៏គួរឲ្យសង្ស័យនៅក្នុងប្រទេសរុស្ស៊ី ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា សម្រាប់ក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានរិះគន់សហភាពអឺរ៉ុប សម្រាប់វិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន រវាងប្រទេសបេឡារុសនិងប៉ូឡូញ ដោយចោទពីបទព្យាយាមជាន់កប្រទេសបេឡារុស ដោយប្រើផែនការបិទផ្នែកនៃព្រំប្រទល់ និងជំរុញឲ្យសហភាពអឺរ៉ុបធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយទីក្រុង Minsk។ ស្របពេលដែលជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន និងអាហ្វ្រិក បង្កើកការប៉ុនប៉ងថ្មីក្នុងការសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់នោះ ទីក្រុងមូស្គូបានបញ្ជូនសញ្ញាបន្ថែម ស្តីពីការគាំទ្រសម្ពន្ធមិត្តខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿង ឲ្យទៅល្បាតនៅក្នុងដែនអាកាសបេឡារុស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA...
បរទេស៖ ជនជាតិកូរ៉េខាងជើងជិត ១.០០០នាក់ តាមសេចក្តីរាយការណ៍ នៅតែស្ថិតនៅក្នុងប្រទេសរុសស្ស៊ី ហើយអាជ្ញាធររុស្ស៊ីនិយាយប្រាប់ថា ជម្ងឺកូវីដ១៩ គឺជាមូលហេតុដែលពួកគេ មិនអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី ក្នុងតំបន់ ស្ថិPrimorsky Krai តនៅតំបន់ភាគខាងកើតរុស្ស៊ី បានមានប្រសាសន៍ថា ទិន្នន័យអន្តោប្រវេសន៍បង្ហាញថា ជនជាតិកូរ៉េខាងជើង ៩៦៩នាក់ កំពុងតែស្ថិតនៅក្នុងតំបន់ ដែលជិតនឹងព្រំដែន ប្រទេសកូរ៉េខាងជើងបំផុត។ យោងតាមសេចក្តីរាយការណ៍...