តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី បានទាមទារឱ្យជប៉ុនរំដោះទ្រព្យសម្បត្តិរបស់ខ្លួន ដែលជាប់គាំងនៅក្នុងធនាគារជប៉ុន នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា“ ការពន្យារពេលនៃការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ នៅក្នុងធនាគារជប៉ុន មិនអាចត្រូវបានរាប់ជាសុចរិតនោះទេ” ។ ទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ភាគច្រើនបានមកពីការនាំចេញប្រេងនិងឧស្ម័ន ត្រូវបានបង្កកនៅក្នុងធនាគារជប៉ុនចាប់តាំងពីសហរដ្ឋអាមេរិក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានធ្វើការលើកឡើង និងបញ្ជាក់ថា កិច្ចការងារអទិភាពចំបងនៅពេលនេះសម្រាប់រដ្ឋាភិបាល គឺការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដ និងការកែលំអប្រព័ន្ធ សុខាភិបាលផងដែរ។ ថ្លែងទៅកាន់សភា លោក Raisi បាននិយាយថា ការពន្លឿនការចាក់វ៉ាក់សាំង ជាសាធារណៈការអនុវត្តពិធីការ សុខភាពនិងការធ្វើឱ្យប្រសើរឡើង នូវការព្យាបាល គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាល...
តេរ៉ង៖ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត លោក អេបារ៉ាម រ៉ាសៀ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងមិនអនុញ្ញាតឱ្យមានការចរចានុយក្លេអ៊ែរ “សម្រាប់តែការចរចារ” ទេ ហើយថែមទាំងបានបដិសេធ ចំពោះការជួបជាមួយប្រធានាធិបតីអាមេរិក លោកចូប៊ីដិន ទៀតផង។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត អេបារ៉ាម រ៉ាសៀ បានថ្លែងនៅក្នុង...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យពលរដ្ឋខ្លួនទុកចោលទុក្ខសោកមួយឡែកសិន ហើយងាកមកចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលមានចំនួនមនុស្សជាច្រើន ត្រូវបានគេរំពឹងថា នឹងធ្វើពហិការមិនចូលរួម ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច និងមិនសប្បាយចិត្តនឹងច្បាប់តឹងតែង។ លោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការជំរុញប្រជាជនអ៊ីរ៉ង់ឲ្យទៅបោះឆ្នោត ស្របពេលយុទ្ធនាការឃោសនាបានបញ្ចប់ ដោយមិនអនុញ្ញាតឲ្យខ្វះ ស្ថាប័នឬក៏មិនអនុញ្ញាតឲ្យក្រុមណាមួយរារំាង ពួកគេមិនឲ្យធ្វើការបោះឆ្នោតនោះទេ ដែលនេះគឺជាការសំដៅចំៗចំពោះក្រុមប្រឹក្សាភិបាល។ យោងតាមសេចក្តីរាយការណ៍មួយ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ លោករូហានី...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃអង្គារ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្ម ដើម្បីជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោករ៉ូហានី បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង ក្នុងនោះលោករ៉ូហានី បានលើកឡើងថា“...