ព័ត៌មានជាតិ
ធនាគារជាតិ៖ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ បន្ដមានភាពធន ប្រកបដោយនិរន្ដរភាព (Video)
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ទោះបីប្រទេសកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា។ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២២...