ព័ត៌មានជាតិ
ប្រមុខការពារជាតិខ្មែរ៖ សម្ភារយោធា និងអាវុធអាមេរិក គ្រោងដុតកម្ទេចចោល ខណៈប្រតិបត្តិការយោធាកម្ពុជា-ចិន កាន់តែពង្រឹងពង្រីក ឲ្យស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ ក្រោយមានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់អាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ ហើយគ្រោងនឹងធ្វើការដុតកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានគឺរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ខណៈសម្តេចថា សហប្រតិបត្តិការលើផ្នែកយោធាកងទ័ពកម្ពុជា-ចិន នឹងកាន់តែពង្រឹងពង្រីក ឲ្យស៊ីជម្រៅបន្ថែមទៀត ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព...