បរទេស៖ នៅថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារមានក្តីសង្ឃឹមថាដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងមានឱកាសកើតឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងស្របពេលដែលវិនិយោគិនកំពុងតាមដានការងើបឡើងវិញខ្លះៗនៃការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅដើមថ្ងៃចន្ទ តម្លៃសម្រាប់ប្រេងឆៅ Brent និងប្រេងឆៅ US West...
បរទេស៖ប្រទេសចិនបានបង្កើនការស្តុកទុកប្រេងឆៅរបស់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងការនាំចូលលើសពីកំណត់ត្រាប្រចាំឆ្នាំមុន ទៅដល់កំណត់ត្រាដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០។ ការកើនឡើងយ៉ាងខ្លាំងក្លានេះត្រូវបាន RT ចេញផ្សាយថាដោយសារតម្រូវការប្រេងបានស្ទុះងើបឡើងវិញបន្ទាប់ពីការរឹតបន្តឹង Covid-19 ត្រូវបានដកចេញ។ ការនាំចូលប្រេងរបស់ប្រទេសបានកើនឡើង១១ភាគរយធៀបទៅនឹងឆ្នាំទៅមួយទៅដល់ ១១,២៨ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ លើសពីកំណត់ត្រា ១០,៨១ លានបារ៉ែលកាលពីក្នុងឆ្នាំ២០២០ដែលគ្រានោះទីក្រុងប៉េកាំងបានទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងដើម្បីស្តុកទុកក្នុងបរិមាណដ៏ថោកជាពិសេសរបស់រុស្សី។ ការកើនឡើងនៃការធ្វើដំណើរក្នុងស្រុកបន្ទាប់ពីការដកនៃការរឹតត្បិតសម័យកាលរាតត្បាតកូវីដបានជំរុញឱ្យមានការនាំចូលប្រេងកើនឡើងកាលពីឆ្នាំមុនចំពេលមានតម្រូវការប្រេងកើនឡើងហើយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងសាំងសម្រាប់យន្តហោះជាពិសេសគឺបានកើនឡើងខ្លាំងជាងគេនៅក្នុងប្រទេសចិន៕ ប្រែសម្រួល៖ស៊ុនលី