ព័ត៌មានអន្តរជាតិ

ចិន នាំចូលប្រេងកើនឡើងខ្លាំង ដល់កំណត់ត្រា

xinhua

បរទេស៖ប្រទេសចិនបានបង្កើនការស្តុកទុកប្រេងឆៅរបស់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងការនាំចូលលើសពីកំណត់ត្រាប្រចាំឆ្នាំមុន ទៅដល់កំណត់ត្រាដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០។

ការកើនឡើងយ៉ាងខ្លាំងក្លានេះត្រូវបាន RT ចេញផ្សាយថាដោយសារតម្រូវការប្រេងបានស្ទុះងើបឡើងវិញបន្ទាប់ពីការរឹតបន្តឹង Covid-19 ត្រូវបានដកចេញ។

ការនាំចូលប្រេងរបស់ប្រទេសបានកើនឡើង១១ភាគរយធៀបទៅនឹងឆ្នាំទៅមួយទៅដល់ ១១,២៨ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ លើសពីកំណត់ត្រា ១០,៨១ លានបារ៉ែលកាលពីក្នុងឆ្នាំ២០២០ដែលគ្រានោះទីក្រុងប៉េកាំងបានទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងដើម្បីស្តុកទុកក្នុងបរិមាណដ៏ថោកជាពិសេសរបស់រុស្សី។

ការកើនឡើងនៃការធ្វើដំណើរក្នុងស្រុកបន្ទាប់ពីការដកនៃការរឹតត្បិតសម័យកាលរាតត្បាតកូវីដបានជំរុញឱ្យមានការនាំចូលប្រេងកើនឡើងកាលពីឆ្នាំមុនចំពេលមានតម្រូវការប្រេងកើនឡើងហើយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងសាំងសម្រាប់យន្តហោះជាពិសេសគឺបានកើនឡើងខ្លាំងជាងគេនៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top