ភ្នំពេញ ៖ យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានបង្ហាញថា៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ កម្មករនិយោជិតសរុបចំនួន ២៨ ៣៣៤នាក់ ស្មើនឹង ២៤សហគ្រាស គ្រឹះស្ថាន បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនមួយ តាមរយៈការចុះផ្សព្វផ្សាយ របស់ក្រុមការងារត្រីភាគី សម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយ...
កំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ដម៉ាក SSANG YONG (ដឹកកម្មករនិយោជិត) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុមានក្រលុកនៅខាងមុខ រថយន្ដខាងលើក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន បណ្ដាលឱ្យរថយន្ដ ០១គ្រឿងទៀតម៉ាក...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ ពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន បានមកដល់ទឹកដី ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីលោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយចំនួន ៩០ថ្ងៃ ស្តីពីការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. បានដាក់ចិត្តដាក់កាយរបស់ខ្លួន ជាអ្នកបម្រើប្រជាជន ដោយស្មោះត្រង់ តាមរយៈការមកទទួលសេវា ពីសំណាក់សមាជិក ប.ស.ស....
កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ ប.ស.ស. បានថ្លែងថា៖ យោងតាមអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចតេជោ ដែលបានថ្លែងឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាលពីឆ្នាំ២០១៨ សម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា “បងប្អូនកម្មករនិយោជិត ក្នុងវិស័យឯកជនទាំងអស់...
ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាង ប.ស.ស. និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័ន ប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម នៅប្រទេសកម្ពុជា។ លោកប្រតិភូ បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គម ចំនួន៣ផ្នែក រួមមាន៖...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ តាមរយៈការខិតខំប្រឹងប្រែង ដោយស្មារតីសហការ និងសាមគ្គីភាពផ្ទៃក្នុង អស់រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ប.ស.ស. បានទទួលជោគជ័យ ក្នុងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គម ចំនួន២ រួចមកហើយ ដែលក្នុងនោះរួមមាន (១)ផ្នែកហានិភ័យការងារ និង(២)ផ្នែកថែទាំសុខភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បេឡាជាតិសន្ដិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយ លើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃរបស់ខ្លួន ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ តំណាងក្រសួង...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានលើកឡើងថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជក ក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិត ឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅ ធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបាន អត្ថប្រយោជន៍ និងការការពារពីប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួម របស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបន្ដថា៖ ក្នុងយុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បានរៀបចំ ៣លើក រួចមកហើយ ដោយបានធ្វើឡើងជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបងប្អូនសហជីព។ ដោយឡែកចំពោះពិធីផ្សព្វផ្សាយនៅពេលឆាប់ៗខាងមុខក្នុងយុទ្ធនាការ ៩០ថ្ងៃនេះដែល នឹងមានការរៀបចំកិច្ចផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ដោយមានការចូលរួមត្រីភាគី និងនៅពេលបន្ដបន្ទាប់ក្រុមការងារពាក់ព័ន្ធ នឹងខិតខំចុះផ្សព្វផ្សាយទៅដល់សហគ្រាស គ្រឹះសា្ថនដោយផ្ទាល់។ ទន្ទឹមគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយ បណ្ដាប្រទេសផ្សេងៗ អត្រានៃការបង់ភាគទាន របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាង ប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូងនៃភាគទានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក២% និងភាគីនិយោជិត២% ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅបងប្អូនកម្មករនិយោជិត នៅពេល៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួល ទៅតាមស្ថានភាពជាក់ស្ដែង នៃសេដ្ឋកិច្ចក្នុងប្រទេស។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូននិយោជក និងតំណាងនិយោជកទាំងអស់ សូមធ្វើការបញ្ជូនឈ្មោះកម្មករនិយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ ជូនកម្មករនិយោជិត ព្រមទាំងធ្វើការសហការជាមួយ ក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងឱកាសចូលរួម ក្នុងពិធីផ្សព្វផ្សាយនាពេលនេះ ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធ ទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ដល់បងប្អូនកម្មករនិយោជិតដែលនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ អំពីការចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ី ម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និយោជក និងតំណាងនិយោជក សរុបប្រមាណជា ៣០០នាក់៕
ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិតរដ្ឋមន្រ្ដី បានលើកឡើងទៀតថា៖ របបសន្ដិសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍ នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ ជាមួយគ្នានេះ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការបង្កើនស្មារតី ទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារ ប្រកបដោយស្ថិរភាព និងភាពយូរអង្វែង របស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាព ជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ លោកបណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ច របស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ ស្ដីពីរបបសន្ដិសុខសង្គមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្ដី ក៏បានធ្វើការសំណូមពរទៅកាន់ បងប្អូនសហជីពទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយ ពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិត ដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួល នូវការញុះញង់ ការទទួលព័ត៌មានមិនពិត ពីក្រុមជនអគតិមួយចំនួនតូច។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីដោយមានការអញ្ជើញចូលរួមពីបងប្អូនសហជីព សរុបប្រមាណជា ៣០០នាក់៕