ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. និងជាសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូលរួមប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ។ នៅក្នុងកិច្ចប្រជុំខាងលើ លោកអគ្គនាយករងបានថ្លែងថា៖ ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គម បច្ចុប្បន្ន ប.ស.ស. បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ ។ បន្ថែមពីនេះទៀត ប.ស.ស. បានសិក្សារៀបចំបទដ្ឋានគតិយុត្ដ និងយន្ដការពាក់ព័ន្ធផ្សេងៗ រួចជាស្រេច ដើម្បីឲ្យការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ នៅពេលដែលដាក់ឲ្យដំណើរការ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គនាយករង បានថ្លែងបន្ថែមថា៖ បន្ទាប់ពីអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ចូលជាធរមាន ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដល់តំណាង GMAC តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា តំណាងអង្គកាសង្គមស៊ីវិល ព្រមទាំងតំណាងសហគ្រាស គ្រឹះស្ថាន នានា ជាច្រើនលើកមកហើយ ដែលមានអ្នកចូលរួម សរុបប្រមាណជាង ១ ០០០នាក់។ បន្ថែមពីនេះ ប.ស.ស. ក៏បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមជាច្រើន ក្នុងន័យដើម្បីបង្កើនការយល់ដឹង ទៅដល់សមាជិកដែលជាគោលដៅ គឺសំដៅដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នេះតែម្ដង។ លោក ក៏បានបញ្ជាក់ថា៖ ដោយស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ បានធូរស្រាល ទន្ទឹមនឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកប្រទេសឡើងវិញ លើគ្រប់វិស័យផងដែរ នេះជាឱកាសដ៏ល្អមួយក្នុងការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យ ចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបប្រាក់សោធន ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ២០នាក់ ៕
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ នៃ ប.ស.ស. បានសង្កត់ធ្ងន់ថា ក្នុងនាមមន្រ្តី បុគ្គលិក ដែលជាអ្នកបម្រើសេវាជូនសមាជិក ប.ស.ស. ទូទាំងរាជធានី ខេត្ត-ខណ្ឌ ត្រូវតែពង្រឹងសមត្ថភាព...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ មានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ។ ក្នុងកិច្ចប្រជុំខាងលើ លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. និងក្នុងនាមជាប្រធាន ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា៖អនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធាន ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកា និងកំណើនសេដ្ឋកិច្ច របស់ស្ថាប័ន ប.ស.ស. សម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើង និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលវែងតទៅមុខទៀត។ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងអនុក្រឹត្យ ខាងលើនេះមាន ៩ជំពូក ៤ផ្នែក និង៣៦មាត្រា នឹងក្លាយជាឧបករណ៍ គតិយុត្តគោលមួយចូលរួមចំណែក ដល់ការពង្រឹង លើកម្ពស់អោយកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរបស់ ប.ស.ស. ជាមួយគ្នានេះ លោក អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អនុក្រឹត្យ ខាងលើនេះ និងបានស្នើដល់ ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នៃ ប.ស.ស. ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងកំណត់វិធាន និងនីតិវិធី នៃការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បតិ្ដរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ លោក អេត បូរ៉ាត់ អគ្គនាយករងប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីលោក លោកស្រីជាសមាជិក សរុបប្រមាណជាង ១០រូប៕
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការបង់ភាគទានមក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិត ក្រៅប្រព័ន្ធដែលងាយរងគ្រោះ ដែលមានចូលរួម ពីតំណាងអង្គភាព ស្ថាប័ន អង្គការសង្គមស៊ីវិល សហជីព ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ប្រមាណជា ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការអុកហ្វាម ក្នុងគោលបំណងចែករំលែក នូវរបកគំហើញបឋម ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង់ភាគទាន មក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិតក្រៅប្រព័ន្ធដែលងាយរងគ្រោះ ក្នុងន័យ ដើម្បីលើកកម្ពស់ សិទ្ធិការងារ ការងារសមរម្យ និងការគ្របដណ្ដប់កិច្ចគាំពារសង្គម ដល់កម្មករដែលងាយរងគ្រោះ និងកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍដែលមានលក្ខណៈបរិយាបន្ន ។ អង្គសិក្ខាសាលាខាងលើនេះដែរ លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់តំណាងអង្គការអុកហ្វាម ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលក្នុងនោះរួមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា បានខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ លើបញ្ហាប្រឈមកន្លងមក ព្រមទាំងផ្តោតការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕
ភ្នំពេញ ៖ បន្ទាប់ពី លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធាន សមាគមសន្តិសុខសង្គម អាស៊ានឆ្នាំ២០២០-២០២១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញបើកសិក្ខាសាលា អន្តរជាតិ ស្តីពី “កិច្ចគាំពារសង្គម ក្នុងបរិបទឌីជីថលូបនីយកម្ម និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច” កាលពីពេលម្សិលមិញ...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន ឆ្នាំ ២០២០- ២០២១ (ASEAN Social Security Association, ASSA) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ភ្នំពេញ៖ ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. លោក សុក បូរ៉ា បានធ្វើបទបង្ហាញស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់តំណាងរោងចក្រ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. បានបន្តដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃ ប.ស.ស. លើកទី៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិនិត្យ និងផ្ដល់យោបល់ លើសេវាគ្រប់គ្រងសុវត្ថិភាពព្យាបាល របស់មូលដ្ឋានសុខាភិបាល ដែលជាដៃគូ...