ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា គិតចាប់ពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារ ជំនាញប្រជុំពិភាក្សា លើបទបង្ហាញរបស់តំណាងធនាគារ កាណាឌីយ៉ា...
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននូវសំណង់អគារដ៏ធំស្កឹមស្កៃ មានកម្ពស់២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើប ក្នុងការបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយសមិទ្ធផលទាំងនេះ កើតចេញពីម្លប់នៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។ ការថ្លែងកោតសរសើរខាងលើនេះ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោក Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ លោក អ៊ុក សមវិទ្យា តំណាង ប.ស.ស. កម្ពុជា និងលោក Jaekap Lee តំណាងភាគីកូរ៉េបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទា ជូនដល់សមាជិកប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបខាងលើ លោក អ៊ុក សមវិទ្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទា នៅកម្ពុជា ក្នុងការកសាងផែនការមេ ផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។ លើសពីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប.ស.ស.៕ រូបភាព៖ ប.ស.ស.
កំពង់ចាម៖ ក្នុងពិធីចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់បងប្អូនជនពិការ ក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. លោកស្រី រ័ត្ន រ៉ានីន បានបញ្ជាក់ថា៖ សុខភាពផ្លូវចិត្ត គឺជាសភាពមួយនៃសុខុមាលភាព របស់មនុស្សយើង ហើយវាកាន់តែសំខាន់បំផុត សម្រាប់បងប្អូនជាជនពិការ ដែលក្នុងនោះបុគ្គលម្នាក់ៗ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម បានថ្លែងថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ ផ្ទុយទៅវិញ ប្រសិនបើក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា ក្នុងករណី សមាជិក ប.ស.ស. ទាំងអស់ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ឬហៅម្យ៉ាងទៀតថា គ្រោះថ្នាក់ការងារ អាចចូលព្យាបាល នៅមន្ទីរពេទ្យឯកជន ដែលមិនមែនជាដៃគូ របស់ ប.ស.ស. បាន តែគិតតាមបារ៉ែនបង់ប្រាក់...
ភ្នំពេញ៖ គ្រប់សមាជិក ដែលមានប័ណ្ណ ប.ស.ស. ទាំងអស់ គឺមានសិទ្ធិ ទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ។ លោកអ្នកអាចស្វែងរកមន្ទីរពេទ្យ ដៃគូ ប.ស.ស. ដោយរកមើលរូបឡូហ្គោ ប.ស.ស. នៅខាងមុខមន្ទីរពេទ្យ ឬក៏អាចពិនិត្យមើលឈ្មោះ និងទីតាំងមន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. តាមរយៈតំណភ្ជាប់នេះ មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមរបស់យើង។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
ភ្នំពេញ៖ បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃ ជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភី លេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាព ដែលទទួលបានពីការពេញចិត្ត នៅលើផេកហ្វេសបុកផ្លូវការ...