សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍” ដែល ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ អាស៊ានបានកសាងសហគមន៍ ប្រកបដោយបរិយាប័ន្ន យ៉ាងពិតប្រាកដ ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ក៏បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឲ្យគ្រួសារអាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីយ៉ាងស្អិតរមួត នៃ “ការរួបរួមគ្នា”ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយការរក្សាបាននូវស្មារតីអាស៊ានខាងលើនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យបន្តទៅទៀតពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គម ដើម្បីផ្ដល់កិច្ចគាំពារ ឲ្យកាន់តែប្រសើរឡើងថែមទៀតដល់កម្លាំងពលកម្ម ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការធានានូវសុខុមាលភាព លើការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបេឡាជាតិសន្ដិសុខសង្គម បានចុះអនុស្សរណៈ នៃការយោគយល់គ្នាចំនួន ៣លើកហើយ ដោយបានចាប់ផ្ដើមអនុវត្តការងាររួមគ្នា ចាប់តាំងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននឹងបន្ដរហូតដល់ឆ្នាំ២០២៤។...
ភ្នំពេញ៖ នៅកិច្ចប្រជុំផ្ទៃក្នុងជាមួយអង្គភាពក្រោមឱវាទ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ តាមរបាយការណ៍នៃ ប.ស.ស. បានបង្ហាញថា៖ មានបងប្អូនសមាជិក ប.ស.ស. ដែលជាមន្រ្តីសាធារណៈ និងបងប្អូនកម្មកនិយោជិត មានបញ្ហាសុខភាពនិងបានទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដែលជាដៃគូ ដើម្បីទទួលសេវាពិគ្រោះជំងឺក្រៅ...
ភ្នំពេញ៖ លោក ម៉េង ហុង អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែ ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដើម្បីពិនិត្យ និងពង្រឹងបន្ថែមក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា ទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ក៏ដូចជាការងារកិច្ចសហការជាមួយគ្រប់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស.។ លោកអគ្គនាយករង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមកិច្ចប្រជុំស្ដីពី ការពិនិត្យឡើងវិញ លើការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាព នៃ...
ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេស គម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហៅកាត់ថាគម្រោង SPIN) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង ប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗ ចំនួនពីរ ដែលក្នុងនោះ គឺការទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការចរចាសម្រេចផ្តល់ប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែសីហា ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស....
ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថាៈ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ នេះបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាបច្ចេកទេស ស្តីពីយន្តការនៃការជំរុញសហគ្រាស ឲ្យចូលក្នុងប្រព័ន្ធ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ សិក្ខាសាលាខាងលើ ធ្វើឡើងក្នុងគោលបំណង (១) ផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់អំពីលទ្ធផល...