ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យដំណើរការសេវា ផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ ដោយមិនចាំបាច់ត្រឡប់មកកម្ពុជាវិញ គឺធ្វើនៅកូរ៉េតែម្ដង។ ការធ្វើលិខិតឆ្លងដែន នៅប្រទេសកូរ៉េ នេះ ដោយអនុវត្តតាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាចំនួន ៨នាក់បាត់បង់ជីវិត និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្ដដឹកអ្នកដំណើរ និងរថយន្ដកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ យោងតាមសាររំលែកទុក្ខ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាថ្ងៃទី១០ មេសា នេះ បានឲ្យដឹងថា «មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង...
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ប្រជាពលរដ្ឋ និងពលករទេសន្ដរប្រវេសន៍ខ្មែរចំនួន ១៤០.៦៦៤នាក់ ក្នុងនោះស្រ្ដី ៦២.២៩៤នាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលបិទខ្ទប់ពំ្រដែន កាលពីឆ្នាំ២០២១។ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែមករា ឆ្នាំ២០២២ អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយសម្រួល បញ្ជូនពលករខ្មែរ មកពីខេត្តនានាប្រទេសថៃចំនួន ១៧០នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១នេះ មានពលករខ្មែរ ត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ។ ក្នុងពិធីសម្ពោធអគារមណ្ឌល ទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង...
ភ្នំពេញ៖ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយ អាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់ពលករ កម្មករខ្មែរ សរុបចំនួន១០០គ្រួសារកំពុងស្នាក់នៅ និងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារ ការរីករាលដាលនៃជម្ងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន សម្រេចអនុញ្ញាតឲ្យជនបរទេស រួមទាំង កម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលទៅប្រទេសជប៉ុនឡើងវិញ ស្របតាមវិធានការព្រំដែនថ្មីរបស់ជប៉ុន។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមជម្រាបជូនដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឲ្យបានជ្រាបថា...
ភ្នំពេញ៖ មន្រ្ដីអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក កូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២១នាក់ពុល និងស្លាប់ ៦នាក់ ដោយសារសារពលករទាំងនោះ បានលួចផឹកអាល់កុលលាយជាមួយ ទឹកអូអិឈិ។ លោក សោម ចាន់គា មន្រ្តី...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរថៃ នៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ ចុះសួរសុខទុក្ខ និងយកស្បៀងអាហារ ជូនពលករខ្មែរចំនួន ១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ២១នាក់ និងកុមារ ២នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា...