បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិស ៨១៥ ធ្វេីការឃាត់ខ្លួន។ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ១៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល ។
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានសន្យាថា នឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ កញ្ញានេះ ដែលបានដកស្រងសំដីលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសកូរ៉េ ក្នុងឱកាស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ...
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត នៅច្រកព្រំដែន ខណះដែលកំពុងបំពេញបែប ចូលប្រទេស នៅវេលាម៉ោង៩.១០នាទី ថ្ងៃទី២៤.ខែកក្កដា. ២០២១នេះ ។ ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ពួកគាត់មកពីធ្វើការនៅខេត្តផាធុមថានីប្រទេសថៃ (រយះពេល២ឆ្នាំ)- ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានពលករខ្មែរ មកពីប្រទេសថៃម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក មុនពេលចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ។ ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ...
ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូក ដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ ចំនួន ២ ទីតាំងនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។ ការចុះចែកអំណោយដល់ពលករសំណង់ចំនួន៤៦គ្រួសារដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក...
ភ្នំពេញ៖ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១យប់ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខសញ្ញា នាំចេញដោយមិនស្របច្បាប់ចំនួន ២ករណី ក្នុងភូមិសាស្រ្តស្រុកកំរៀង...
ភ្នំពេញ៖ មេខ្យល់ចំនួន២នាក់ ដែលសកម្ម ក្នុងការនាំពលករឆ្លងដែន ខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពួកគេកំពុងដឹកនាំពលករ២៥នាក់ឆ្លងដែនទៅប្រទេសថៃនៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោមបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន...